Monday, November 24, 2025
Homeព័ត៌មានជាតិសម្តេចហ៊ុន សែន អញ្ជើញទៅដល់ទីក្រុងប៉េកាំង ប្រទេសចិនហើយ

សម្តេចហ៊ុន សែន អញ្ជើញទៅដល់ទីក្រុងប៉េកាំង ប្រទេសចិនហើយ

ដូចការសន្យា ពេលនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅដល់ទីក្រុងប៉េកាំងហើយ ដោយមានការស្វាគមន៍យ៉ាងកក់ក្តៅពីរដ្ឋមន្ត្រីក្រសួងការប្រទេសចិន គឺលោកវ៉ាង យី និងមន្ត្រីជាច្រើនរូបទៀត ព្រមទាំងមន្ត្រីទូកម្ពុជា ប្រចាំប្រទេសចិន ផងដែរ។

ហ្វេសប៊ុកសម្តេចបានបង្ហោះសារថា “នៅពេលនេះ​ សម្តេចតេជោ​ ហ៊ុន​ សែន​ បានអញ្ជើញមកដល់ទីក្រុងប៉េកាំង​ នៃប្រទេសចិនប្រកបដោយសុវត្ថិភាពហើយ។ អញ្ជើញមកទទួលសម្តេចតេជោនៅព្រលានយន្តហោះអន្តរជាតិប៉េកាំង គឺមានលោក​ វ៉ាង​ យី​ រដ្ធមន្រ្តីក្រសួងការបរទេសចិន​ និងមន្រ្តីជាន់ខ្ពស់ចិនជាច្រើនរូប​ ព្រមមទាំងមន្រ្តីការទូតកម្ពុជាប្រចាំប្រទេសចិនផងដែរ។

នៅល្ងាចនេះ​ សម្តេចតេជោ​នាយករដ្ធមន្រ្តី​ នឹងអញ្ជើញជួបាមួយ​ លោកនាយករដ្ធមន្រ្តី​ និងប្រធានាធិបតីចិន។

គួរបញ្ជាក់ថា បន្ទាប់ពីទៅដល់ប្រទសចិន សម្តេចហ៊ុន សែន នឹងអញ្ចើញទៅជួបលោកនាយករដ្ឋមន្រ្តីចិន​ លី​ ខឺឈាង នៅម៉ោង​៥និង១៥នាទីល្ងាច និងបន្ទាប់មក សម្តេចនឹងអញ្ញើញទៅជួបជាមួយលោកប្រធានាធិបតីចិន​ ស៊ី ជិនពីង​ នៅ​ម៉ោង​៦ល្ងាចនេះ​ មុននឹងវិលត្រឡប់ទៅប្រទេសកម្ពុជា នៅយប់នេះ៕

RELATED ARTICLES