Monday, November 24, 2025
Homeព័ត៌មានជាតិជនអត់ស្គាល់អត្តសញ្ញាណ ចាប់ក្មេងស្រីសិស្សសាលា ពេលម៉ោងចេញលេង

ជនអត់ស្គាល់អត្តសញ្ញាណ ចាប់ក្មេងស្រីសិស្សសាលា ពេលម៉ោងចេញលេង

ខេត្តកំពង់ចាម ៖ ក្មេងស្រីចំនួន២នាក់ស្ថិតក្នុងសំលៀកបំពាក់សិស្សសាលា ត្រូវជនមិនស្គាល់អត្តសញ្ញាណជិះរថយន្តនាំចេញពីសាលានៅពេលចេញលេង ហើយដោះយកគ្រឿងអលង្ការអស់ រួចក៏ទម្លាក់ក្មេងទាំង២នាក់នេះចោលនៅតាមផ្លូវ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០ និង១០នាទីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅចំណុចសាលាបឋមសិក្សាស្គន់ ក្នុងខណៈដែលសិស្សចេញលេង។

ក្មេងស្រីជាសិស្សសាលារងគ្រោះទាំង២នាក់ រួមមាន ទី១-ឈ្មោះសល់ ម៉ីល័ង ជាសិស្សរៀនថ្នាក់ទី១ឈ និងទី២-ឈ្មោះស្រីម៉ៅ ជាសិស្សរៀនថ្នាក់ទី១គ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជាពេលដែលក្មេៗជាសិស្សសាលា ដល់ម៉ោងចេញលេង ក្នុងនោះក្មេងស្រីទាំង២នាក់ខាងលើបាននាំគ្នាដើរចេញទៅខាងក្រៅរបងសាលារៀន ស្រាប់តែរំពេចនោះក៏លេចមុខជនមិនស្គាល់អត្តសញ្ញាណលួងលោមនាំក្មេងស្រីទាំង២នាក់ទៅទិញនំហូប ហើយក៏ល្បួងដោះយកគ្រឿងអលង្ការកងដៃឈុតរបស់ក្មេងស្រីរងគ្រោះទៅបាត់អស់។

ក្រោយមក ជនមិនស្គាល់មុខខាងលើក៏យកកុមារីរងគ្រោះទាំងពីរមកចោលនៅផ្សារព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ នៅពេលនោះប្រជាពលរដ្ឋឃើញ និងសួរនាំ រួចយកទៅផ្ញើអធិការស្រុកព្រៃឈរតែម្តង ដើម្បីស្រាវជ្រាវរកសាច់ញាតិមកទទួល។

បច្ចុប្បន្ន ជំនាញនគរបាលស្រុកព្រៃឈរ និងនគរបាលស្រុកជើងព្រៃ បានសហការគ្នាស្រាវជ្រាវរកអាណាព្យាបាលសិស្សទាំង២មកទទួលយកវិញហើយ៕

RELATED ARTICLES