Monday, November 24, 2025
Homeព័ត៌មានជាតិស្អាតហើយចិត្តល្អទៀត!!! ទីបំផុត នារីរូបស្រស់នេះ ទទួលសំណង៤០០ដុល្លារ បញ្ចប់រឿង

ស្អាតហើយចិត្តល្អទៀត!!! ទីបំផុត នារីរូបស្រស់នេះ ទទួលសំណង៤០០ដុល្លារ បញ្ចប់រឿង

ភ្នំពេញ ៖ បុរសម្នាក់ស្ថិតក្នុងសភាពស្រវឹងស្រាជោកជាំបានបើករថយន្ត១គ្រឿង ក្នុងល្បឿនយ៉ាងលឿន រួចក៏ជ្រុលទៅពីក្រោយរថយន្តទំនើប១គ្រឿង បណ្តាលឱ្យរងការខូចខាតទាំងសងខាង ទីបំផុតភាគីបុរសស្រវឹងក៏យល់ព្រមសងសំណងចំនួន៤០០ដុល្លារ ទៅឱ្យភាគីនារីរងគ្រោះដើម្បីបញ្ចប់រឿង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ មៅតាមបណ្តោយផ្លូវបេតុង ត្រង់ចំណុចច្រកចូលវត្តនាគវ័ន្ត ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំបើករថយន្ត១គ្រឿង ម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AO-9823 ធ្វើដំណើរពីកើតទៅលិច តាមបណ្តោយផ្លូវសហព័ន្ធរុស្សី បានប៉ះម៉ូតូ១គ្រឿងមិនចាំម៉ាក ប៉ុន្តែប៉ះតិចតួចមិនបានរបួសធ្ងន់អីនោះទេ។

ភ្លាមៗនោះ រថយន្តបង្កមិនបានឈប់ទ្បើយ ព្យាយាមបើករត់គេចទៅដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកចំគូទរថយន្តកាមរីហាយប៊្រីត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BA-4272 ដែលបើកបរដោយនារីរូបស្រស់ម្នាក់បណ្តាលឱ្យខ្ទេចគូទខាងក្រោយធ្លាក់កាង ហើយរថយន្តបង្កវិញរងការខូចខាតខ្ទេចអស់មួយកំណាត់ខាងមុខ។

ភ្លាមៗនៅពេលនោះ ម្ចាស់រថយន្តបង្កព្យាយាមបើករត់គេចខ្លួន ប៉ុន្តែត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនដើម្បីឱ្យនៅដោះស្រាយគ្នាជាមួយខាងរថយន្តរងគ្រោះ។ ដោយឡែក ម៉ូតូរងគ្រោះមិនមានរងគ្រោះអីធ្ងន់ធ្ងរក៏បើកចេញទៅបាត់។

ក្រោយកើតហេតុ រថយន្តបង្កបានយល់ព្រមសងសំណងទៅឱ្យរថយន្តរងគ្រោះចំនួន៤០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕

RELATED ARTICLES