ភ្នំពេញ ៖ រដ្ឋបាលខណ្ឌដង្កោ បានសហការជាមួយគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានចុះធ្វើការត្រួតពិនិត្យទីតាំងផលិតគ្រឿងសំអាងក្លែងក្លាយមួយកន្លែង ដោយរកឃើញមេឡេលាយរួចជាស្រេចចំនួន៣ធុងធំៗ។

ប្រតិបត្តិការចុះបង្ក្រាបទីតាំងផលិតគ្រឿងសំអាងក្លែងក្លាយខាងលើនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្ទះលេខ6B ផ្លូវបេតុងលេខ៤ ក្នុងបុរីឡាយគង់ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។

ក្នុងនោះដែរជំនាញបានដកហូតវត្ថុតាង រួមមាន ៖
១-ម៉ាស៊ីនផ្លុំ ចំនួន១គ្រឿង
២-ម៉ាស៊ីនបាញ់ឡេចូលក្លង ចំនួន២គ្រឿង
៣-ម៉ាស៊ីនអ៊ុត ចំនួន១គ្រឿង
៤-ម៉ាស៊ីនកូរធំ-តូចចំនួន២គ្រឿង
៥-ឡេលាយរួច ចំនួន៣ធុងធំ
៦-មេឡេចំនួន៣ធុង
៧-ម្សៅសម្រាប់លាយឡេ ចំនួន១កេស
៨-ឡេសម្រេចក្លងតូច ចំនួន៧កេស
៩-សេរ៉ូមលាបមុខ ចំនួន១៤កេស
១០-ទឹកសេរ៉ូមមិនទាន់វេចខ្ចប់ ចំនួន៥កេះ
១១-សំបកក្លងចំនួន២កេស
១២-ម្សៅខាត់ស្បែក ចំនួន១៤ប្រអប់។

ក្រោយបញ្ចប់ប្រតិបត្តិការខាងលើ សមត្ថកិច្ចជំនាញបានដកហូតវត្ថុតាងទៅរក្សាទុក រង់ចាំចាត់ការបន្តតាមនីតិវិធី៕



