Monday, November 24, 2025
Homeតារាខ្មែរព្រីង ច័ន្ទបុត្រ ត្រូវនារីម្នាក់ចោទគេចវេះមិនព្រមសងលុយ និងត្រៀមដាក់ពាក្យបណ្តឹង

ព្រីង ច័ន្ទបុត្រ ត្រូវនារីម្នាក់ចោទគេចវេះមិនព្រមសងលុយ និងត្រៀមដាក់ពាក្យបណ្តឹង

ភ្នំពេញ៖ ខណៈដែលបាត់មុខពីអាជីពសិល្បៈរាប់ឆ្នាំ នៅពេលនេះ លោកព្រីង ច័ន្ទបុត្រ បានផ្ទុះកក្រើកនូវព័ត៌មានត្រូវនារីម្នាក់បង្ហោះសារចោទប្រកាន់លោកថា បានគេចចេះមិនព្រមសងប្រាក់ ហើយព្រមានដាក់ពាក្យបណ្តឹងទៀតផង។

បើតាមហ្វេសប៊ុកនារីម្នាក់ មានឈ្មោះ Roselyne Dalva បានបង្ហោះសារថា “ការអត់ធ្មត់មនុស្ស មានដែនកំណត់ ជំពាក់លុយគេហើយ មិនមកដោះស្រាយ ធ្វើសម្ដីទ្បូយទៀត ខ្ញុំទុកពេលឲ្យ១ឆ្នាំហើយ ព្រោះការយោគយល់ តែអ្នកឯងមិនដែលយល់ដល់ខ្ញុំទេ ប្លុកហ្វេសបុកខ្ញុំអស់ ហើយខ្ញុំព្យាយាម ទាក់ទងក៏មិនបាន”។

នារីដដែលនេះបានបន្ថែមថា “នាងខ្ញុំសូមផ្ដាំទៅបងប្អូនទាំងអស់គ្ មើលមុខប្រុសម្នាក់នេះទៅ សន្យាសងលុយតែដល់ពេលទារ ធ្វើគេចវេសមិនព្រមសង ហើយនិយាយគំរាមខ្ញុំ និយាយមើលងាយខ្ញុំ បញ្ជាមិត្តភក្ដិគាត់ឲ្យប្លុកហ្វេសប៊ុកខ្ញុំទៀត ខ្ញុំទុកពេលឲ្យហើយ នៅមិនមកស្រាយមិនចង់សងលុយខ្ញុំ។ ចរិតអ៊ីចឹងធ្វើឲ្យខូចគេអ្នកល្អពិតប្រាកដអស់ហើយ។ ខ្ញុំនឹងដាក់ពាក្យបណ្ដឹងចុងខែ១ ឆ្នាំ២០២០នេះហើយ បើនៅមិនព្រមដោះស្រាយ”។

យ៉ាងណា ការបង្ហោះសារនេះ ត្រូវបានលោកព្រីង ច័ន្ទបុត្រ បង្ហោះសារតបវិញថា “Roselyne Dalva បន្តទៀតចុះ មកតាមផ្លូវទឹក លេងតាមផ្លូវទឹក មកតាមផ្លូវគោក លេងតាមផ្លូវគោក”។

គួរបញ្ជាក់ថា រយៈពេលចុងក្រោយ លោកព្រីង ច័ន្ទបុត្រ បានបាត់មុខពីសិល្បៈឈឹងតែម្តង សូម្បីតែកម្មវិធីអ្នកសិល្បៈក៏មិនឃើញមានវត្តមានលោកចូលរួមផងដែរ។

ការឃ្លាតឆ្ងាយពីសិល្បៈរបស់លោកព្រីង ច័ន្ទបុត្រ នេះ គឺក្រោយពេលបែកធ្លាយដំណឹងស្នេហ៍ជាមួយពិធីការិនីរូបស្រស់ ហុិន ច័ន្ទនីរ័ត្ន ត្រូវបរាជ័យ ព្រោះតែកញ្ញានីរ័ត្ន បានជ្រើសរើសស្នេហ៍បុរសក្រៅអាជីពសិល្បៈ៕

RELATED ARTICLES