Monday, November 24, 2025
Homeព័ត៌មានជាតិសម្តេចហ៊ុន សែន បញ្ជាក់ពីស្ថានភាពម្តាយក្មេកស្ថិតក្នុងដំណាក់កាលសង្គ្រោះបន្ទាន់នៅឡើយ

សម្តេចហ៊ុន សែន បញ្ជាក់ពីស្ថានភាពម្តាយក្មេកស្ថិតក្នុងដំណាក់កាលសង្គ្រោះបន្ទាន់នៅឡើយ

ដោយសារតែមានហ្វេសប៊ុកមួយបានបង្ហោះរូបម្តាយក្មេកសម្តេចហ៊ុន សែន កាលទៅព្យាបាលនៅប្រទេសសិង្ហបុរីកាលពីឆ្នាំ២០០៨នោះ ដោយមានអាការៈបានធូរស្បើយទៅហើយនោះ នៅព្រឹកនេះសម្តេចហ៊ុន សែន បានបង្ហោះសារបញ្ជាក់ថា ស្ថានភាពម្តាយក្មេករបស់សម្តេចនៅតែស្ថិតក្នុងដំណាក់កាលសង្គ្រោះបន្ទាន់នៅឡើយ។

សម្តេចតេជោហ៊ុន សែន បានបង្ហោះសារនៅព្រឹកនេះថា “ម្សឹលមុិញមានហ្វេកបុកមួយបានយករូបថតម្តាយក្មេកខ្ញុំនិងភរិយាខ្ញុំ កាលពីឆ្នាំ២០០៨ គឺ១១ឆ្នាំមុន នៅមន្ទីរពេទ្យសិង្ហបូរី មកបង្ហោះធ្វើឱ្យមានការភ័ន្តច្រឡំថា ម្តាយក្មេកខ្ញុំបានជាសះស្បើយ ឬបានធូរស្រាលហើយ ដែលធ្វើឱ្យខ្ញុំជួបការលំបាកក្នុងការបកស្រាយពីរឿងខ្ញុំលប់ចោលការទៅចូលរួមប្រជុំកំពូលអាស៊ាន កូរ៉េ មេគង្គ កូរ៉េនៅទីក្រុងប៊ូសាននៃ ប្រទេសក៉ូរ៉េខាងត្បូង។

សម្តេចហ៊ុន សែន បានបន្តថា “ខ្ញុំសូមបញ្ជាក់ថាស្ថានភាពជម្ងឺម្តាយក្មេកខ្ញុំស្ថិតក្នុងដំណាក់ការសង្រ្គោះបន្ទាន់នៅឡើយដែលតម្រូវឱ្យកូនចៅនៅ ក្បែរគាត់ជានិច្ច។ សូមជូនរូបភាពមួយចំនួនពីម្សឹលនិងព្រឹកថ្ងៃនេះ ២៤និង២៥វិច្ចកា២០១៩”។

ដោយឡែកកាលពីល្ងាចថ្ងៃម្សិលមិញនេះ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចបានលើកសរសើរពីសមត្ថភាពក្រុមគ្រូពេទ្យកាល់ម៉ែត្រ ដែលបានខ្នះខ្នែងជួយសង្គ្រោះម្តាយក្មេករបស់សម្តេចផងដែរ៕

RELATED ARTICLES