Monday, November 24, 2025
Homeព័ត៌មានជាតិរៀបវ៉ាលីសបម្រុងឡើងយន្តហោះហើយ សមត្ថកិច្ចចាប់ខ្លួន រឿងលុយ៣លាន

រៀបវ៉ាលីសបម្រុងឡើងយន្តហោះហើយ សមត្ថកិច្ចចាប់ខ្លួន រឿងលុយ៣លាន

ភ្នំពេញ ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចាប់ឃាត់ខ្លួនបុរសជាជនជាតិកូរ៉េម្នាក់នៅចំណុចបរិវេណព្រលានយន្តហោះអន្តរជាតិភ្នំពេញ ពាក់ព័ន្ធការបោកលុយរបស់ជនរងគ្រោះចំនួន៣នាក់ គិតជាប្រាក់ប្រមាណជិត៣លានដុល្លារ។

បុរសសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនរូបនេះ មានឈ្មោះផាក ហេយ៉ុង អាយុ៦៧ឆ្នាំ ជាជនជាតិកូរ៉េ តែងមានសញ្ជាតិជាខ្មែរទៀតផង។

សមត្ថកិច្ចរាជធានីភ្នំពេញ បានឱ្យដឹងថា បុរសជនជាតិកូរ៉េរូបនេះមានសញ្ជាតិខ្មែរ បានធ្វើសកម្មភាពបោកលុយជនរងគ្រោះជាជនជាតិកូរ៉េដូចគ្នា ជនជាតិចិន និងជនជាតិម៉ាឡេស៊ី សរុបប្រមាណជិត៣លានដុល្លារ។ ការចាប់ខ្លួននេះបានធ្វើឡើងតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ព្រះរាជអាជ្ញា និងខណៈជនសង្ស័យទើបតែចុះពីលើយន្តហោះ។

សមត្ថកិច្ចបានបន្តទៀតថា ចុងក្រោយនេះបុរសឆបោកជនជាតិកូរ៉េ បានចេញសែកសងលុយទៅឱ្យក្រុមជនរងគ្រោះ ប៉ុន្តែជាសែកស្អុយ ទើបជនរងគ្រោះដាក់ពាក្យបណ្តឹងទៅកាន់តុលាការឈានដល់ការចេញដីកាតាមចាប់ខ្លួនតែម្តង។

ក្រោយការចាប់ខ្លួនបុរសសង្ស័យត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតីវិធីបន្តទៀត។

ពាក់ព័ន្ធនឹងការចាប់ខ្លួនបុរសជនជាតិកូរ៉េរូបនេះ ក៏មានព័ត៌មានថា កំពុងមានការអន្តរាគមន៍យ៉ាងខ្វាត់ខ្វែងផងដែរ ដើម្បីដោះលែងជនសង្ស័យឱ្យមានសេរីភាព៕ 

RELATED ARTICLES