Monday, November 24, 2025
Homeព័ត៌មានជាតិតាំងពីដើមឆ្នាំ២០១៩... ទើបតែស្ត្រីជាប្រពន្ធឃើញផ្ទាល់ភ្នែកនៅពេលនេះ

តាំងពីដើមឆ្នាំ២០១៩… ទើបតែស្ត្រីជាប្រពន្ធឃើញផ្ទាល់ភ្នែកនៅពេលនេះ

ខេត្តកំពង់ស្ពឺ ៖ បុរសល្មោភកាមម្នាក់បានធ្វើសកម្មភាពចាប់រំលោភកូនស្រីបង្កើតខ្លួនឯងក្នុងមួយថ្ងៃយ៉ាងតិច៣ដង អស់រយៈពេលជាច្រើនខែមកហើយ និងតែងគំរាមសម្លាប់ ប្រសិនបើកូនស្រីហ៊ានទម្លាយរឿងប្រាប់គេ ទីបំផុត ទង្វើដ៏ទុរយសរបស់ឪពុកចិត្តជាសត្វតិរច្ឆាននេះត្រូវបានបែកធ្លាយ បន្ទាប់ពីស្ត្រីជាប្រពន្ធតាមទាន់ឃើញច្បាស់នឹងភ្នែក ក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនប្តីល្មោភកាមខាងលើ យកទៅចាត់ការតាមច្បាប់។

ការឃាត់ខ្លួនជនល្មោភកាមរំលោភកូនស្រីបង្កើតខ្លួនឯងនេះធ្វើឡើងកាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចភូមិភួក ឃុំមហាសាំង ស្រុកភ្នំស្រួច។

បុរសជាឪពុកដែលចាប់រំលោភកូនស្រីបង្កើតរាប់ភ្លេច និងទើបស្ត្រីជាប្រពន្ធតាមទាន់ប្តឹងប៉ូលិសឱ្យចាប់អូសកចូលគុកនេះ មានឈ្មោះទេព សុភក្រ័ អាយុ៤៩ឆ្នាំ មានមុខរបរអ្នកជំនួញ ខ្លឹមចន្ទន៍គ្រឹះស្នា មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

ចំណែកនារីរងគ្រោះមានឈ្មោះ ស.ក.វ អាយុ១៦ឆ្នាំ ត្រូវកូនបង្កើតរបស់ជនសង្ស័យ រស់នៅក្នុងភូមិឃុំជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ច បានទទួល ពាក្យបណ្តឹងពីស្ត្រីជាប្រពន្ធរបស់ជនសង្ស័យ និងត្រូវជាម្តាយរបស់នារីរងគ្រោះ ដោយបាន ប្តឹងចោទប្រកាន់ថា ប្តីរបស់គាត់ (ជនសង្ស័យ) បានធ្វើសកម្មភាពចាប់រំលោភកូនស្រីបង្កើតខ្លួន ឯង (ក្មេងស្រីរងគ្រោះ) រហូតដល់បានសម្រេចជាច្រើនលើកច្រើនសារួចមកហើយ។

ស្ត្រីជាម្តាយនារីរងគ្រោះបានលើកឡើងថា នៅមុនពេលដាក់ពាក្យបណ្តឹងនេះ គឺរូបគាត់ជាម្តាយបានតាមទាន់ជាក់ស្តែង ឃើញឪពុករូបនោះកំពុងធ្វើសកម្មភាពចាប់រំលោភកូនស្រីខ្លួនឯង ទើបគាត់នាំកូនស្រីរត់មកប្តឹងសមត្ថកិច្ចតែម្តង។

តាមសម្តីរបស់ក្មេងស្រីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា ឪពុករបស់នាងបានចាប់រំលោភសេពសន្ថវៈនាង ក្នុង១ថ្ងៃមិនក្រោម៣ដងនោះទេ ហើយបានប្រព្រឹត្តតាំងពីអំឡុងដើមឆ្នាំ២០១៩មកម៉្លេះ។ ហើយមូលហេតុដែលនាងមិនហ៊ានប្រាប់ម្តាយ ព្រោះជនសង្ស័យជាឪពុកបានគំរាមថា នឹងសម្លាប់នាងចោល បើហ៊ាននិយាយទើបធ្វើឱ្យនាងខ្លាចរអា ក៏ព្យាយាមលាក់បាំងរហូតមកដល់ពេលនេះ ក៏ត្រូវម្តាយតាមទាន់ ឃើញច្បាស់នឹងភ្នែកដោយខ្លួនឯងតែម្តង។

ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES