Monday, November 24, 2025
Homeព័ត៌មានជាតិជំពាក់លុយអត់សង ខឹងគេទារ វ៉ៃប៉ោងភ្នែក

ជំពាក់លុយអត់សង ខឹងគេទារ វ៉ៃប៉ោងភ្នែក

ភ្នំពេញ ៖ បុរសជាអ្នកលក់ទាខ្វៃម្នាក់បានទិញទាពីបុរសម្នាក់ទៀតយកមកខ្វៃលក់ និងមិនទាន់ឱ្យប្រាក់គ្រប់ចំនួន រហូតចេះតែបន្តកើនឡើងដល់ទៅជាង៣ពាន់ដុល្លារ លុះម្ចាស់បំណុលតាមទារលុយ ស្រាប់តែខឹងច្រឡោតស្ទុះទៅវាយម្ចាស់បំណុល បណ្តាលឱ្យបែកមុខបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចបរិវេណផ្ទះលេខ២៤៥ ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះលី សូម៉ានេថ អាយុ៣៩ឆ្នាំ មុខរបរលក់ទាខ្វៃ ស្នាក់នៅផ្ទះកើតហេតុខាងលើ (គ្មានសារធាតុញៀន)។

ចំណែកជនរងគ្រោះ មានឈ្មោះហ្វុង វ៉ាងគឹម អាយុ៥៣ឆ្នាំ ជាជនជាតិចិន មុខរបរលក់ទា ស្នាក់នៅភូមិជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា (រងរបួសហើមជាំភ្នែកខាងឆ្វេង១កន្លែង)។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានទិញទាពីជនរងគ្រោះយកទៅខ្វៃលក់ និងបានទូរទាត់លុយឱ្យជនរងគ្រោះនៅខ្វះចំនួន៣៨៥២ដុល្លារ រហូតដល់វេលាម៉ោងខាងលើ ជនរងគ្រោះបានមកទារលុយដែលជំពាក់នៅចំណុចកើតហេតុ ជនសង្ស័យបានស្ទុះចេញពីក្នុងផ្ទះមកធាក់ ព្រមទាំងវាយជនរងគ្រោះឱ្យរបួស បន្ទាប់មកកម្លាំងល្បាតប៉ុស្តិ៍អូរបែកក្អម ឃើញហេតុការណ៍ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យនាំយកមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម តែម្តង។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី៕

RELATED ARTICLES