ភ្នំពេញ ៖ យុវជនម្នាក់ បានខ្ចីម៉ូតូមូត្តិភ្តក្តិរួមការងារជាមួយខ្លួនជិះ ដោយប្រាប់ថា ទៅដកលុយមួយភ្លែត ស្រាប់តែយកទៅបញ្ចាំបាន ប្រាក់៨០០ដុល្លារ យកទៅលេងហ្គេមបាញ់ត្រីចាញ់អស់គ្មានសល់ រួចព្យាយាមគេចមុខពីម្ចាស់ម៉ូតូរហូត ទីបំផុត ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួន បាន នាំយកទៅចាត់ការតាមច្បាប់។
ករណីជនសង្ស័យស៊ីដាច់ម៉ូតូមិត្តភក្តិរួមការងារនេះ បានកើតឡើង កាលពីវោលម៉ោង១២ និង២០នាទីថ្ងៃត្រង់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ នៅចំណុចច្រកចូលផ្សារអូឡាំព្យា សង្កាត់វាលវង់ ខណ្ឌ៧មករា។ រហូតមកដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ក៏ត្រូវសមត្ថកិច្ចស្រាវ ជ្រាវ ចាប់ឃាត់ខ្លួន និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩។
ជនសង្ស័យខាងលើ មានឈ្មោះជុំ សុជាតិ អាយុ២១ឆ្នាំ។ ចំណែកម៉ូតូដែលត្រូវជនសង្ស័យយកទៅបញ្ចាំម៉ាកហុងដាឌ្រីម សេ១២៥ ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ 1HE-8168 ជាកម្មសិទ្ធិរបស់ឈ្មោះភឿន សុផាត ភេទប្រុស អាយុ២៣ឆ្នាំ ជាមិត្តភក្តិធ្វើការជាមួយ ជនសង្ស័យ។
តាមប្រភពមន្ត្រីកងរាជអាវុធហត្ថ បានឱ្យដឹងថា ជនសង្ស័យខាងលើ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា ឃាត់ខ្លួន កាលពី វេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីរូបគេ បានខ្ចីម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ របស់ឈ្មោះភឿន សុផាត ជាមិត្តភក្តិធ្វើការជាមួយគ្នា កាលពីវេលាម៉ោង១២ និង២០នាទីថ្ងៃត្រង់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ នៅចំណុចច្រកចូលផ្សារអូឡាំព្យា សង្កាត់វាលវង់ ខណ្ឌ៧មករា ដោយប្រាប់ថាជិះយកទៅដក់លុយនៅធនាគារអេស៊ីលីដាមួយភ្លែត តែរូបគេបានជិះទៅណាហ្កាវើល ហើយយកម៉ូតូ របស់ជនរងគ្រោះ ទៅបញ្ចាំបានតម្លៃ៨០០ដុល្លារ ហើយរូបគេបានយកលុយនោះទៅលេងល្បែងហ្គេមបាញ់ត្រីនៅកោះពេជ្រចាញ់អស់។
បន្ទាប់មក រូបគេ បានគេចខ្លួនទៅពួនសម្រាក់នៅផ្ទះរបស់មិត្តភក្តិរបស់រូបគេ នៅម្តុំវិមានឯករាជ្យ ព្រមទាំងបិទទូរស័ព្ទ ដើម្បីកុំឱ្យជនរងគ្រោះខលចូល និងរក រូបគេឃើញ។ តែទោះបីខំលាក់ខ្លួនយ៉ាងណា ក៏រូបគេនៅតែត្រូវបានសម្ថកិច្ចអាវុធហត្ថខណ្ឌ៧មករា ស្រាវជ្រាវឃាត់ខ្លួន យកមកសួរនាំ និងកសាង សុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ដដែល៕




