Monday, November 24, 2025
Homeព័ត៌មានជាតិចាប់ខ្លួន​បុគ្គលិកក្រុមហ៊ុនខេមបូឌាអ៊ែរផត លួចទ្រព្យសម្បត្តិអ្នកដំណើរ អ្នកខ្លះលួច៤០លើក អ្នកខ្លះរហូត១០០លើក

ចាប់ខ្លួន​បុគ្គលិកក្រុមហ៊ុនខេមបូឌាអ៊ែរផត លួចទ្រព្យសម្បត្តិអ្នកដំណើរ អ្នកខ្លះលួច៤០លើក អ្នកខ្លះរហូត១០០លើក

សៀមរាប៖ បន្ទាប់ពីសមត្ថកិច្ចធ្វើការឃាត់បុគ្គលិកក្រុមហ៊ុនខេមបូឌាអ៊ែរផត ដែលបានធ្វើសកម្មភាបលួចឆ្កឹះសោវ៉ាលិសយកទ្រព្យសម្បត្តិអ្នកដំណើរនោះ ជនសង្ស័យទាំង៥បានសារភាពថា​ពួកគេបានធ្វើកម្មភាពលួយកទ្រព្យសម្បត្តិអ្នកដំណើរ អ្នកខ្លះមិនក្រោម៤០ដង អ្នកខ្លះទៀតមិនក្រោម១០០ដងនោះទេ។

បើតាមសមត្ថកិច្ចខេត្តសៀមរាប បានឲ្យដឹងថា កាលពីវេលាម៉ោង០៦ព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ រួមមាន ៖ ទី១.ឈ្មោះ សុខ សុខន ភេទប្រុស អាយុ៤០ឆ្នាំ ទីលំនៅភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប , ទី២. ឈ្មោះ សុវណ្ណ វីរះ ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅភូមិរកា សង្កាត់ក្របីរៀល ក្រុងសៀមរាប , ទី៣.ឈ្មោះ រុណ រ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប , ទី៤. ឈ្មោះ ឌុល សុវណ្ណ ភេទប្រុស អាយុ៣១ឆ្នាំ ទីលំនៅភូមិបន្ទាយចាស់ សង្កាត់គោកចក ក្រុងសៀមរាប និង ទី៥. ឈ្មោះ រិទ្ធ សារៃ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ដែលជនទាំង៥នាក់នេះ មានមុខរបរជាបុគ្គលិកក្រុមហ៊ុនខេមបូឌាអ៊ែរផត បម្រើការងារនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដែលមានការពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោសជាក់ស្តែង គឺលួចរ៉ូតឬឆ្កឹះសោរវ៉ាលីជាក្រុម ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២៥ និងទី២៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៥:២០នាទី នៅចំណុចក្នុងប្រអប់យន្តហោះកន្លែងដាក់សម្ភារនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ដោយសារមានភ្ញៀវជាច្រើនបានដាក់ពាក្យបណ្តឹងច្រើនលើកផងនោះ កម្លាំងសមត្ថកិច្ចក៏បានស្រាវជ្រាវលើកាមេរ៉ាសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានរកឃើញនិងថតយកបាននូវសកម្មភាពកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ នាវេលាម៉ោង១៥និង១០នាទី មានឈ្មោះ សុខ សាខន , ឈ្មោះ រិទ្ធ សារៃ និងឈ្មោះ ឌុល សុវណ្ណ ធ្វើសកម្មភាពលួច​រ៉ូតកាបូបវ៉ាលីយកទ្រព្យសម្បត្តិរបស់ភ្ញៀវ និង នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង០៣និង២០នាទី បានរកឃើញឈ្មោះ រុណ រ៉ា , ឈ្មោះ សុវណ្ណ វីរៈ និងបក្ខពួកម្នាក់ទៀតពុំស្គាល់ឈ្មោះ កំពុងធ្វើសកម្មភាពដូចគ្នា លុះនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៣ ខាងក្រុមហ៊ុនខេមបូឌាអ៊ែរផត បាននាំខ្លួនអ្នកទាំង​០៥ខាងលើយក​មក​​ប្រគល់ឲ្យសមត្ថកិច្ចធ្វើការសួរនាំ ។

នៅចំពោះមុខសមត្ថកិច្ច ជនសងស្៧យទាំង៥នាក់បានសារភាពថា ពួកគេបានធ្វើសកម្មភាពពិតប្រាកដមែន ដោយមានអ្នកខ្លះបានប្រព្រឹត្តករណីនេះមានចំនួនពី៤០លើកទៅ១០០លើកទៀតផង និង នៅសល់បក្ខពួកចំនួន០៤នាក់ទៀត ដែលមានឈ្មោះ ៖ ទី១. ឈ្មោះ ជឹម ភក្តី ភេទប្រុស , ទី២. ឈ្មោះអេង ផៃ ភេទប្រុស , ទី៣. ឈ្មោះហ៊ន ហត្ថា ភេទប្រុស និង ទី៤. ពុំស្គាល់ឈ្មោះ ដែលអ្នកទាំង០៤នាក់នេះ ជាបុគ្គលិកក្រុមហ៊ុនខេមបូឌាអ៊ែរផត ។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងសំខាន់ក្នុងការធ្វើសកម្មភាព រួមមាន ប៊ិចមានចុងស្រួចរឹងសំរាប់ប្រើប្រាស់ចាក់ឆ្កឹះកូនសោរ ឬ រ៉ូតកាបូបវ៉ាលីយកលុយ និងទ្រព្យសម្បត្តិ។

បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់នេះត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ហើយជនសង្ស័យដែលនៅសេសសល់ កំពុងបន្តស្រាវជ្រាវរកមុខមកផ្តន្ទាទោសតាមច្បាប់៕

សៀមរាប៖ បន្ទាប់ពីសមត្ថកិច្ចធ្វើការឃាត់បុគ្គលិកក្រុមហ៊ុនខេមបូឌាអ៊ែរផត ដែលបានធ្វើសកម្មភាបលួចឆ្កឹះសោវ៉ាលិសយកទ្រព្យសម្បត្តិអ្នកដំណើរនោះ ជនសង្ស័យទាំង៥បានសារភាពថា​ពួកគេបានធ្វើកម្មភាពលួយកទ្រព្យសម្បត្តិអ្នកដំណើរមិនក្រោម១០០ដងនោះទេ។

RELATED ARTICLES