Monday, November 24, 2025
Homeព័ត៌មានជាតិទៀបភ្លឺទៅហើយ នៅស្ទាក់បានទៀត... មិនខ្លាចគេឃើញសោះ

ទៀបភ្លឺទៅហើយ នៅស្ទាក់បានទៀត… មិនខ្លាចគេឃើញសោះ

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីម្នាក់កំពុងជិះម៉ូតូតាមផ្លូវសុខៗក៏ស្រាប់តែត្រូវជនសង្ស័យម្នាក់រស់នៅភូមិជាមួយគ្នា បានដាក់រនាំងបាំងផ្លូវស្ទាក់វាយប្លន់យកម៉ូតូជិះគេចខ្លួនបាត់ដោយសុវត្ថិភាព បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥និង៥៥នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចឡចាស់ ភូមិធ្លកយល់ ឃុំតាជេស ស្រុកកំពង់ត្រឡាច។

ជនសង្ស័យដែលស្ទាក់ផ្លូវវ៉ៃប្លន់ម៉ូតូពីស្ត្រីម្នាក់ មានឈ្មោះយុង ឆាង ហៅវ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិបន្ទាយមាស ឃុំតាជេស ស្រុកកំពង់ត្រឡាច។

ចំណែកស្ត្រីរងគ្រោះ មានឈ្មោះគង់ សុម៉ាលី អាយុ២៩ឆ្នាំ រស់នៅភូមិបន្ទាយមាស ឃុំតាជេស ស្រុកកំពង់ត្រឡាច។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យឈ្មោះយុង ឆង ហៅវ៉ា បានធ្វើសកម្មភាពដាក់រនាំងបាំងផ្លូវ និងស្ទាក់វាយទៅលើស្ត្រីរងគ្រោះឈ្មោះគង់ សុម៉ាលី ដែលកំពុងជិះម៉ូតូ បណ្តាលឱ្យស្ត្រីរងគ្រោះរងរបួស រួចប្លន់យកម៉ូតូជិះគេចបាត់ដោយសុវត្ថិភាព។

ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានជិះម៉ូតូរបស់ជនរងគ្រោះ ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង 1E-7769 គេចចេញមកផ្លូវជាតិលេខ៥ ឆ្ពោះទៅទិសខាងត្បូងបាត់ស្រមោល។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវតាមឃាត់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

RELATED ARTICLES