Monday, November 24, 2025
Homeព័ត៌មានជាតិគ្រាន់តែចាប់ម៉ូតូបណ្តើរចេញពីកន្លែងផ្ញើ ចូលស៊ងសមត្ថកិច្ច

គ្រាន់តែចាប់ម៉ូតូបណ្តើរចេញពីកន្លែងផ្ញើ ចូលស៊ងសមត្ថកិច្ច

ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចកាច់សោកម៉ូតូមួយគ្រឿងរបស់បុរសម្នាក់ ខណៈចតទុកបន្ទប់ខាងក្រោម ហើយឡើងទៅដេកបាត់នៅបន្ទប់ខាងលើបានសម្រេច កាលពីល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅបន្ទប់ជួលភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ហើយជនសង្ស័យក៏បានយកម៉ូតូទៅផ្ញើនៅកន្លែងផ្ញើម៉ូតូមួយកន្លែង​ រហូតដល់វេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២១ ខែឆ្នាំដដែល  ទើបនគរបាលស្រាវជ្រាវឃាត់បានតែម្តង។

ជនសង្ស័យឈ្មោះសែ ច័ន្ទតារា ហៅយ៉ា  ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ  ស្នាក់នៅបន្ទប់ជួលភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ចំណែកជនរងគ្រោះមានឈ្មោះកាន ធូ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកម្មករសំណង់ ប្រពន្ធឈ្មោះធីវ  ស្រីយ៉ា អាយុ៣២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ម៉ូតូដែលត្រូវជនសង្ស័យលួចនោះម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GN-7252។

តាមសម្តីជនរងគ្រោះបានឱ្យដឹងថា  នៅមុនពេលកើតហេតុ កាលពីល្ងាច ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ រូបគាត់បានជិះម៉ូតូមកពីធ្វើការហើយបានទុកម៉ូតូនៅបន្ទប់ជួលខាងក្រោម រួចឡើងទៅសម្រាកនៅជាន់លើ រហូតព្រឹកថ្ងៃទី២១ ខែ សីហា ឆ្នាំ២០១៩ ដដែល ពេលរូបគាត់ចុះមកយកម៉ូតូ ដើម្បីជិះទៅធ្វើការ ស្រាប់តែបាត់មិនដឹងទៅណា ក៏ផ្អើលឆោឡោឡើង។

ហើយភ្លាមៗនោះ រូបគាត់បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍និងឆែកតាមប្រព័ន្ធGPS រកឃើញម៉ូតូនៅកន្លែងផ្ញើម៉ូតូមួយកន្លែង ពេលនោះកម្លាំងនគរបាលចាំមើលអ្នកមកយកម៉ូតូរបស់ជនរងគ្រោះ។ រហូតមកដល់វេលាម៉ោង១១និង៣០នាទីថ្ងៃទី២១ ទើបឃើញជនសង្ស័យចូលមកយកម៉ូតូនោះកម្លាំងនគរបាលឃាត់ខ្លួនតែម្តង។ 

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការតាមច្បាប់។ ចំណែកម៉ូតូត្រូវបានប្រគល់ជូនជនរងគ្រោះវិញ៕

RELATED ARTICLES