Monday, November 24, 2025
Homeព័ត៌មានជាតិនាងភ្លេចតែមួយភ្លែតប៉ុណ្ណោះ... ចេញមកវិញយំឆ្លេឆ្លាតាមរក

នាងភ្លេចតែមួយភ្លែតប៉ុណ្ណោះ… ចេញមកវិញយំឆ្លេឆ្លាតាមរក

ខេត្តបាត់ដំបង ៖ កម្លាំងសមត្ថកិច្ចនគរបាលបានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូ ខណៈដែលម្ចាស់ចតនៅលើផ្លូវហើយចូលផ្សារទៅទិញអីវ៉ាន់លក់ ដោយបានទុកសោជាប់នៅនឹងម៉ូតូចោល។ នៅចំណុចផ្សារមោងឫស្សី ស្ថិតនៅក្រុមទី៧ ភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

 បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ត្រី ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានប្រាប់ឱ្យដឹងថា ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៣និង៥០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្សារមោងឫស្សី ស្ថិតក្នុងក្រុមទី០៧ ភូមិ មោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

លោកបានបន្តថា ក្រោយពីមានការភ្ញាក់ផ្អើលនិងទទួលបានសេចក្តីរាយការណ៍ពីជនរងគ្រោះថា មានករណីលួចម៉ូតូឈ្មោះឃឿន សឿប ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិកួយជីកដី ឃុំរបស់ មង្គលស្រុកមោងឫស្សី ថាមានចោរលួចយកម៉ូតូរបស់គាត់។

 ភ្លាមៗនោះ លោកបានចាត់កម្លាំងចុះស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបានលួយយកម៉ូតូរបស់ស្ត្រីរងគ្រោះអស់រយៈពេលប៉ុន្មានម៉ោងមក ត្រូវសមត្ថកិច្ចក្របួចបានយកមកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សីតែម្តង។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួននេះមានឈ្មោះឆន អិត ហៅធី ភេទប្រុស អាយុ៣០ឆ្នាំ មានលំនៅភូមិជ្រៃ២ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានធ្វើសកម្មភាព លួចម៉ូតូ១គ្រឿងម៉ាកហុងដាវ៉េវអាល់ ហ្វា ពណ៌ផ្ទៃមេឃ ស៊េរីឆ្នាំ២០១៤ (គ្មានពន្ធ )។

បើតាមការលើកឡើងពីស្ត្រីរងគ្រោះខាងលើ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូ១គ្រឿងមកផ្សារទុក ភ្លេចដកកូនសោចេញ រួចចូលទៅក្នុងផ្សារមោងឫស្សី ដើម្បីទិញអីវ៉ាន់យកមកលក់ដូចសព្វមួយដង។ ពេលចេញពីផ្សារវិញ ទើបដឹងថាបាត់ម៉ូតូ។

ក្រោយមក គាត់ក៏បានរាយការណ៍ទៅសមត្ថកិច្ច ហើយសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបាននិងប្រគល់ម៉ូតូមកឱ្យវិញ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកមោងឫស្សី សួរនាំនិងកសាងសុំណុំរឿងបពាន្ជូបន្តទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕

RELATED ARTICLES