Monday, November 24, 2025
Homeព័ត៌មានជាតិម្តាយឪពុកភ័យខ្លាចរឿងនេះណាស់... ពេលនេះហើយ កូនស្រីមិនទាន់វិលចូលផ្ទះ

ម្តាយឪពុកភ័យខ្លាចរឿងនេះណាស់… ពេលនេះហើយ កូនស្រីមិនទាន់វិលចូលផ្ទះ

ភ្នំពេញ ៖ យុវតីម្នាក់បានបាត់ខ្លួនដោយគ្មានដំណឹង បន្ទាប់ពីចេញទៅធ្វើការនៅរោងចក្រដូចសព្វដង រួចក៏មិនឃើញត្រឡប់មកវិញ ជាហេតុធ្វើឱ្យឪពុកម្តាយមានការព្រួយបារម្ភខំតាមស្វែងរកសព្វកន្លែងនៅតែមិនឃើញ ទើបនឹកភ័យខ្លាចកូនស្រីចាញ់បោកគេ នាំយកទៅធ្វើបាបក៏ប្រកាសតាមរកកូនស្រីឱ្យវិលត្រឡប់មកផ្ទះវិញ។

យុវតីដែលបាត់ចេញពីផ្ទះដោយគ្មានដំណឹងនេះ មានឈ្មោះអ៊ឹម ស៊ីវហេង អាយុ១៨ឆ្នាំ ជាកម្មការិនីរោងចក្រស្បែកជើង ស្នាក់នៅភូមិ ព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

យុវតីរូបនេះបានបាត់ខ្លួនកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ខណៈ ដែលនាងចេញពីរោងចក្រ សម្រាកហូបបាយថ្ងៃត្រង់។

តាមសម្តីបុរសជាឪពុកឈ្មោះអ៊ឹម វិចិត្រ និងម្តាយឈ្មោះយន្ត ស៊ិនហេង បានរៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់ដែលបាត់ខ្លួនទៅនេះបានបាត់ខ្លួនដោយមិនដឹងមូលហេតុ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៩ សីហា នៅពេលដែលនាងសម្រាកហូបបាយថ្ងៃត្រង់ ហើយក៏បាត់រហូតមិនឃើញមកផ្ទះវិញសោះ ដោយគាត់មិនដឹងថាកូនស្រីវង្វេងឬទៅតាមអ្នកណាឡើយ សូម្បីទូរស័ព្ទក៏ខលមិនចូលដែរ។

បុរសជាឪពុកយុវតីដែលបាត់ខ្លួនខាងលើ បន្តថា នៅមុនពេលបាត់ខ្លួន គាត់មិនបានស្តីបន្ទោសឱ្យកូនរឿងអីនោះទេ តែគាត់បារម្ភខ្លាចតែមានគេបបួលលោងលួមកូនស្រីរបស់គាត់ទៅជាមួយ ព្រោះអីនាងមិនសូវស្គាល់ពីណាទេ និងទើបមកធ្វើការនៅភ្នំពេញ បានតែ៣ខែប៉ុណ្ណោះ។

ជាមួយនេះ ឪពុកម្តាយរបស់យុវតីខាងលើបានអំពាវនាវដល់កូនស្រី បើបានឮហើយ សូមកូនត្រឡប់មកផ្ទះវិញផង ព្រោះឪពុកម្តាយកំពុងពិបាកចិត្តខ្លាំងណាស់ និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ប្រសិនប្រទះឃើញកូនស្រីរបស់គាត់មានភិនភាគដូចក្នុងរូបថត សូមទំនាក់ទំនងមកតាមរយៈទូរស័ព្ទលេខ ០៨៨ ៣៧ ៩៦ ៨៤១៕

RELATED ARTICLES