Monday, November 24, 2025
Homeព័ត៌មានជាតិសមត្ថកិច្ចចូលទៅឆែកឆេរ.. ឃើញតែរបស់នេះច្រើនជាងគេ

សមត្ថកិច្ចចូលទៅឆែកឆេរ.. ឃើញតែរបស់នេះច្រើនជាងគេ

ខេត្តកំពត ៖ ទីតាំងលួចលាក់បើកបម្រើសេវាផ្លូវភេទរបស់ជនជាតិចិនមួយកន្លែង ត្រូវបានសមត្ថកិច្ចចុះបង្ក្រាបទាំងយប់ ដោយឃាត់ខ្លួនបានមនុស្សសរុបចំនួន៩នាក់ (ប្រុស៤ ស្រី៥) រួមនឹងវត្ថុតាងស្រោមអនាម័យជាច្រើន។

ប្រតិបត្តិការបង្ក្រាបទីតាំងលួចបើកបម្រើសេវាស្រួលខាងលើនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចសង្កាត់ក្រាំងអំពិល ក្រុងកំពត។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានថ្លែងបញ្ជាក់ឱ្យដឹងកាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ថា ប្រតិបត្តិការនៅយប់មិញនេះ ស្ថិតក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារង លោកខា ដែនណា។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ប្រតិបត្តិការនេះកម្លាំងនគរបាលជំនាញរបស់លោកបានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន៩នាក់ (ស្រី៥នាក់) និងវត្ថុតាងខិតប័ណ្ណផ្សព្វផ្សាយ ព្រមទាំងស្រោមអនាម័យមួយចំនួន។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមច្បាប់៕

RELATED ARTICLES