Monday, November 24, 2025
Homeព័ត៌មានជាតិស្រែកថាប៉ូលិសដេញចាប់ បាត់មួយសន្ទុះ... ទើបដឹងគាត់ធ្វើរឿងនេះ

ស្រែកថាប៉ូលិសដេញចាប់ បាត់មួយសន្ទុះ… ទើបដឹងគាត់ធ្វើរឿងនេះ

ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់ក្រោយពីផឹកស៊ីស្រវឹងជោកជាំក៏រត់ផងស្រែកផងថាប៉ូលិសដេញចាប់ រួចក៏បាត់ខ្លួនឈឹង លុះក្រោយមកមិនបានប៉ុន្មានក៏ស្រាប់តែត្រូវបានអ្នកភូមិប្រទះឃើញចងកសម្លាប់ខ្លួននៅលើដើមឈើ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចម្ងាយពីផ្លូវជាតិលេខ 67B ប្រមាណ៣០០ម៉ែត្រ ស្ថិតក្នុងភូមិស្លែងព័រ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង។

ជនរងគ្រោះខាងលើ មានឈ្មោះឡោត សុគា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករ រស់នៅភូមិកើតហេតុខាងលើ។

ក្រុមគ្រួសារជនរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ជនរងគ្រោះបានផឹកស៊ីជាមួយបងប្អូននិងអ្នកជិតខាង ខណៈនោះពេលស្រវឹងបានស្រែកថា ប៉ូលិសមកហើយនាំគ្នារត់ ជនរងគ្រោះរត់បណ្តើរស្រែកបណ្តើរ ពេលនោះបងប្អូនក៏នាំគ្នារត់ទៅចាប់ដែរ តែចាប់មិនបានក៏រត់បាត់ទៅបាត់ ទោះជាដើររកក៏រកមិនឃើញ តែអ្នកខ្លះមនុស្សនេះកើតជំងឺសរសៃប្រសាទ តែទោះជាមានការអះអាងបែបណា បុរសរូបនេះត្រូវបានគេប្រទះឃើញចងកដោយយកខ្សែអង្រឹងចងជាប់នឹងដើមឈើស្លាប់បាត់បង់ជីវិតបាត់ទៅហើយ បានបង្កការភ្ញាក់ផ្អើលទាំងព្រឹក។

ទាក់ទិននឹងព័ត៌មានបុរសដែលធ្វើអត្តឃាតខ្លួននេះប៉េអឹមស្រុកអន្លង់វែង បានឱ្យដឹងថា ក្រោយពីបានទទួលនូវព័ត៌មានលើករណីអត្តឃាតខ្លួននោះ កម្លាំងប៉េអឹមស្រុកបានចុះទៅកន្លែងកើតហេតុរួមមានប៉ូលិស គ្រូពេទ្យ និងក្រុមអាជ្ញាធរចូលរួមពិនិត្យផងដែរ ដើម្បីធ្វើការសន្និដ្ឋានឃើញថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាតខ្លួនឯងដោយពិតប្រាកដមែន។

យោងតាមការពិនិត្យ និងយោងទៅលើការសាកសួរពីសាក្សី សាកសពជនរងគ្រោះត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES