Monday, November 24, 2025
Homeព័ត៌មានជាតិអភិបាលខេត្តសៀមរាប បញ្ជាក់ប្រាប់ថា មិនមានការសម្របសម្រួលឲ្យសិស្សស្រីមកយឺត ចូលប្រលងនោះទេ

អភិបាលខេត្តសៀមរាប បញ្ជាក់ប្រាប់ថា មិនមានការសម្របសម្រួលឲ្យសិស្សស្រីមកយឺត ចូលប្រលងនោះទេ

ជុំវិញព័ត៌មានថា អភិបាលនៃគណអភិបាលខេត្តសៀមរាប ចេញមុខសម្របសម្រួលឲ្យសិស្សស្រីដែលមកយឺត ហើយត្រូវប្រធានបណ្ឌលមិនឲ្យចូលប្រឡង ចូលប្រឡងបានធម្មតាវិញនោះ ពេលនេះលោកអភិបាលខេត្តបានចេញមុខទម្លាយរឿងនេះហើយ។

យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់អភិបាលនៃគណអភិបាលខេត្តសៀមរាប លោកទៀសីហា បានបង្ហោះសារថា “ចំពោះករណីប្អូនស្រី ជា ចាន់ស្រីនាង ដែលមានបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក ព្រឹកមិញនេះ ក្នុងនាមអាជ្ញាធរខេត្តមិនមានសិទ្ធិក្នុងការសម្រេចដូចសារព័ត៌មានបង្ហោះនោះទេ គឺប្រធានមណ្ឌល និងរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលទទួលបន្ទុកផ្ទាល់នៅមណ្ឌលសៀមរាបនេះ ដែលមានសិទ្ធិសម្រេចថាសិស្សរូបណាអាចចូលបាន ឬចូលប្រឡងមិនបាន ដោយយោងទៅតាមច្បាប់ និងសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា”។

ឯកឧត្តមទៀ សីហា បានបន្ថែមថា “បានក្នុងន័យនេះដែរ ខ្ញុំសុំសំណូមពរអ្នកសារព័ត៌មានមួយចំនួនសូមរក្សានូវវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ក្នុងការបង្ហោះនូវរូបភាព ខ្លឹមសារ និងព័ត៌មានរបស់ខ្លួន“។

យ៉ាងណា ការបែកធ្លាយព័ត៌មាននេះបន្ទាប់ពីគណនីហ្វេសប៊ុក Sophal Battambang បានបង្ហោះសារថា “មកយឺតបន្តិចដល់ម៉ោងប្រាំបី គេមិនអោយចូលប្រឡងទោះមានហេតុផល ចុងក្រោយអរគុណលោកអភិបាលខេត្តទា សីហា ដែលជួយសម្របសម្រួលដោយមានការជួយសម្របសម្រួលពីឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ក្មួយស្រីជា ចាន់ស្រីនាង ជាសិស្សរៀននៅវិទ្យាល័យអង្គរ ដែលមកប្រឡងយឺតបន្តិច ត្រូវបានអនុញ្ញាតិឲ្យចូលប្រឡងនៅមណ្ឌលប្រឡងវិទ្យាល័យ១០មករា ១៩៧៩ បានហើយ”៕

RELATED ARTICLES