Monday, November 24, 2025
Homeព័ត៌មានជាតិឆ្លៀតម្ចាស់គេមិននៅ ប្រើវិធីនេះ... បាន២០០០ដុល្លារ

ឆ្លៀតម្ចាស់គេមិននៅ ប្រើវិធីនេះ… បាន២០០០ដុល្លារ

ខេត្តមណ្ឌលគីរី ៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាគាស់ឃ្លាំងដំឡូង១កន្លែង លួចយកសម្ភារៈគិតជាទឹកប្រាក់ប្រមាណ២ពាន់ដុល្លារ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩កន្លងទៅ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញា ឈានដល់ការចាប់ខ្លួនបានកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអ៊ុក មី អាយុ២២ឆ្នាំ។ ចំណែកជនរងគ្រោះ មានឈ្មោះហ៊ន គាសេង ភេទប្រុស អាយុ៤៨ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ មានចោរលួចគាស់ទ្វារឃ្លាំងកន្លែងជញ្ជីងថ្លឹងដំឡូង (ពុំមានអ្នកនៅចាំ) នៅចំណុចឃ្លាំងថ្លឹងដំឡូង សេង ណារ៉ុង ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ដែលមានម្ចាស់ឈ្មោះហ៊ន គាសេង ដោយបានលួចយកបានសម្ភារមានតម្លៃមួយចំនួនសរុបជាទឹកប្រាក់ប្រហែល២ពាន់ដុល្លារ។

ប្រភពបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យខាងលើបាន។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

RELATED ARTICLES