Monday, November 24, 2025
Homeព័ត៌មានជាតិឲ្យពួកម៉ាកចូលម៉ាស្សាតែឯងចុះ សុខចិត្តនៅក្រៅ... មួយភ្លែតស្រីៗរត់ចេញមកមើលគ្រប់គ្នា

ឲ្យពួកម៉ាកចូលម៉ាស្សាតែឯងចុះ សុខចិត្តនៅក្រៅ… មួយភ្លែតស្រីៗរត់ចេញមកមើលគ្រប់គ្នា

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បានជូនមិត្តភក្តិម្នាក់ឱ្យចូលមកម៉ាស្សានៅក្នុងហាងមួយកន្លែង លុះមិត្តភក្តិចូលម៉ាស្សាបាត់ បុរសរូបនោះមិនបានអង្គុយចាំក្នុងហាងនោះទេ បែរជាដើរចុះឡើងៗនៅមុខហាង ស្រាប់តែបន្តិចក្រោយមកក៏ដួលផ្កាប់មុខបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅត្រង់ចំណុចមុខហាងម៉ាស្សាកោសជប់ យីហោ ម៉េងជូ លើផ្លូវបេតុងក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

បុរសរងគ្រោះខាងលើ មានឈ្មោះ  CHEN CHAOWEN អាយុ៤៧ឆ្នាំ ជាជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE2759965។

តាមសម្តីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើ បានប្រាប់ឱ្យដឹងថា ដំបូងគេឃើញបុរសជនជាតិចិន២នាក់បានដើរមកកន្លែងកើតហេតុ ហើយម្នាក់បានចូលក្នុងហាងម៉ាស្សាកោសជប់ខាងលើ រីឯជនរងគ្រោះមិនបានចូលជាមួយនោះទេ ដោយបានដើរចុះដើរឡើង២ទៅ៣ជុំត្រង់ចំណុចកើតហេតុ។

លុះមួយសន្ទុះក្រោយក៏ស្រាប់តែដើរដួលផ្កាប់មុខ ធ្វើឱ្យប្រជាពលរដ្ឋនិងនារីម៉ស្សាដែលនៅក្បែរកន្លែងកើតហេតុមានការភ្ញាក់ផ្អើល មានអ្នកខ្លះជួយលើកធ្វើចលនាដើមទ្រូង និងអ្នកខ្លះទៀតទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ឱ្យមកដឹកយកទៅមន្ទីរពេទ្យ តែជាអកុសល ខណៈ គ្រូពេទ្យមកដល់ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទាក់ទងទៅខាងសមត្ថកិច្ចជំនាញកោសល្យវិច័យឱ្យមកពិនិត្យ ទើបដឹងថា ជនរងគ្រោះបានស្លាប់ដោយសារខ្យល់គ (គាំងបេះដូង) រួចក៏ធ្វើឯកសារប្រគល់ឱ្យសាច់ញាតិឬអ្នកស្គាល់ជាជនជាតិចិនដូចគ្នា ចាត់ធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES