Monday, November 24, 2025
Homeព័ត៌មានជាតិលុយច្រើនយ៉ាងនេះ នាងយកទៅណា? ស្តាយកិត្តិយសណាស់

លុយច្រើនយ៉ាងនេះ នាងយកទៅណា? ស្តាយកិត្តិយសណាស់

​ភ្នំពេញ ៖ បុគ្គលិកស្រីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុម្នាក់ ត្រូវបានប្រធានផ្នែកប្រតិបត្តិការប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន បន្ទាប់ពីបុគ្គលិករូបនេះសុីដាច់លុយក្រុមហ៊ុនដល់ទៅ២មុឺនដុល្លារ។

សមត្ថកិច្ចបានឲ្យដឹងថា កម្លាំង​នគរបាល​បុ​ស្តិ៍​បឹងទំពុន​ទី​២ បាន​ឃាត់ខ្លួន​បុគ្គលិកស្រីរូបនេះកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ​២០១៩ ពាក់ព័ន្ធ​ករណី​រំលោភ​លើ​ទំនុកចិត្ត ។​

​សមត្ថកិច្ច​បាន​បន្តថា ជនសង្ស័យមាន​ឈ្មោះស៊ង សុខុម ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ​បុគ្គលិក​គ្រឹ​ស្ថាន​មីក្រូហិរញ្ញវត្ថុ L.O.L.C ផ្នែក​បេឡា។

ចំណែកជនរងគ្រោះមាន​ឈ្មោះស៊ិន សុ​ភី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះ​លេខ​៤០V ផ្លូវ​លេខ​៧ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មុខរបរ​បុគ្គលិក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ L.O.L.C ផ្នែក​ប្រតិបត្តិការ (​តំណាង​នាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ L.O.L.C ) ។

​សមត្ថកិច្ច​បាន​បញ្ជាក់ថា នៅក្នុងពាក្យបណ្តឹង ជនរងគ្រោះបានប្តឹងជនសង្ស័យ​ ​បន្លំ​ដកយក​លុយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ L.O.L.C ចំនួន​២០.០០០ដុល្លារ នៅ​ចំណុច​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ L.O.L.C ផ្លូវ​លេខ​២៧១ ភូមិ​ក្បាល​ទំនប់​១ សង្កាត់​បឹងទំពន់​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពីថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៥​ម៉ោង​០១​នាទី។​

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕

RELATED ARTICLES