Monday, November 24, 2025
Homeព័ត៌មានជាតិនិនចារពេលរាត្រី... សមត្ថកិច្ចចាប់បកស្រោមមុខ

និនចារពេលរាត្រី… សមត្ថកិច្ចចាប់បកស្រោមមុខ

កំពង់ស្ពឺ​៖ ជនសង្ស័យគាស់ផ្ទះម្នាក់បានពាក់មួកក្រណាត់ធ្វើដូចនិនចារ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ កាលពី​វេលាម៉ោង០២និង០០នាទីរំលងអាធ្រាត្រ យប់​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០​១​៩ ហើយត្រូវនាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍នគរបាលត្រែងត្រយឹង។

​ជនសង្ស័យជានិនចារគាស់ផ្ទះពេលរាត្រី មាន​​ឈ្មោះភួង ចាន់ថន ហៅចាន់ ភេទប្រុស អាយុ​៣៩ឆ្នាំ នៅភូ​មិក្បាលអូរ ឃុំគ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ​។

ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះជាម វ៉េត ភេទប្រុ​ស​ អាយុ៦៣ឆ្នាំ រស់នៅភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើនេះធ្លាប់ជាប់ពន្ធនាគារខេត្តត្បូងឃ្មុំ ចំនួន​ ០២លើក​មកហើយ ”ពីបទលួច”។

សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុសមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីម្ចាស់ផ្ទះរងគ្រោះ ថាមានចោរគាស់ផ្ទះ ភ្លាមៗនោះសម្ថកិច្ចបានដឹកនាំកម្លាំងពួនស្ទាក់ចាប់បានជនសង្ស័យនៅវេលាម៉ោងកើតហេតុខាងលើ។

ក្រោយពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន​ ទុនឺវីសដងវែងចំនួន០១​ ​ ទូរស័ព្ទអិនចុចពិលចំនួន០១​ ស្រោមបិទមុខចំនួន០១ ។

បច្ចប្បន្ន​ កម្លាំងសមត្ថកិច្ច​ស្រុក​ភ្នំស្រួច​ បានបញ្ជូនសង្ស័យ​ និង​វត្ថុតាង មកការិយាល័​យជំនាញ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្តកំពង់ស្ពឺ​ ដើម្បីចំណាត់ការស្រាវជ្រាវតាមនីតិវិធីបន្ដ៕

RELATED ARTICLES