Monday, November 24, 2025
Homeព័ត៌មានជាតិភាគីម្ខាងទៀតម៉េចនឹងសុខចិត្ត បើនាងខ្លាំងដល់ម្លុឹង

ភាគីម្ខាងទៀតម៉េចនឹងសុខចិត្ត បើនាងខ្លាំងដល់ម្លុឹង

ខេត្តបាត់ដំបង ៖ ស្ត្រីជើងខ្លាំងម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនតាមដីការបស់តុលាការ ពាក់ព័ន្ធករណីអំពើហិង្សានិងគំរាមសម្លាប់ បន្ទាប់ពីស្ត្រីរូបនេះបានកើតមានជម្លោះរហូតឈានដល់អំពើហិង្សាព្រមទាំងជេរប្រមាថគំរាមសម្លាប់ទៅលើគូទំនាស់ ទើបភាគីរងគ្រោះកើតទុក្ខមិនសុខចិត្តដាក់ពាក្យបណ្តឹឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ប្រតិបត្តិការឃាត់ខ្លួនួស្ត្រីជាប់ចោទខាងលើ ធ្វើឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលចមារាសំរោង ដោយមានការចូលរួមពីកម្លាំងជំនាញផ្នែកអនុវត្តដីកាសហការ និងប៉ុស្តិ៍រដ្ឋបាលនគរបាលចម្ការសំរោង។

ស្ត្រីជាប់ចោទដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះឃុន ម៉ៅ អាយុ៥១ឆ្នាំ មានលំនៅក្នុងភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ការឃាត់ខ្លួនស្ត្រីខាងលើធ្វើឡើងដោយអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនលេខ ៣៤អ.យ.ក១៩ ចុះថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០១៩ ដោយព្រះរាជអាជ្ញាលោកនួន សាន អយ្យការអមសាលាដំបូងខេត្តបាត់ដំបង អនុវត្តលើឈ្មោះឃុន ម៉ៅ ពីបទហិង្សាដោយចេតនានិងគំរាមកំហែងថានឹងសម្លាប់ និងបទជេរប្រមាថជាសារធារណៈ តាមពាក្យបណ្តឹងចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩។

ក្រោយអនុវត្តរួច កម្លាំងនគរបាលជំនាញបានបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES