Monday, November 24, 2025
Homeព័ត៌មានជាតិសម្តេចទាំងទ្វេ ឧបត្ថម្ភថវិកា២០លានរៀល ដល់ក្រុមគ្រួសារសព២នាក់ប្តីប្រពន្ធ

សម្តេចទាំងទ្វេ ឧបត្ថម្ភថវិកា២០លានរៀល ដល់ក្រុមគ្រួសារសព២នាក់ប្តីប្រពន្ធ

ខេត្តព្រះសីហនុ៖ ក្រោយពីទទួលបានដំណឹងនៃការស្លាប់២នាក់ប្តីប្រពន្ធ ដោយសារតែត្រូវរបងថ្មបាក់រលំស្លាប់នោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកាចំនួន២០លាន់ដល់ក្រុមគ្រួសារសព។

ជនរងគ្រោះ២នាក់ប្តីប្រពន្ធ បុរសជា​ប្តីមានឈ្មោះ ស៊ុន គឹមសាន្ត អាយុ៥៤ឆ្នាំ និងស្ត្រីជា​ប្រពន្ធមានឈ្មោះ សេង ញេន អាយុ៥៦ឆ្នាំ។ អ្នកទាំង២មានស្រុកកំណើតនៅខេត្តកំពង់ចាម បានធ្វើចំណាកស្រុកមកធ្វើការសំណង់នៅខេត្តព្រះសីហនុ។

ឯកឧត្ដមជាម​ ហ៊ីម​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងលោកជំទាវ​ ហៀក​ ហ៊ីមុល្លី​ អភិបាលរងខេត្ត​ តំណាង​ឯកឧត្តម​ គួច​ ចំរើន​ អភិបាលខេត្តព្រះសីហនុ​ បាននាំយកថវិកាសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន២០លានរៀល​ជូនគ្រួសារសព​ តាមរយៈប្រធានមន្ទីរពេទ្យដែលសពជនរងគ្រោះទាំង២ រក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្ត។

ជាមួយគ្នានេះ ឯកឧត្តម​ គួច​ ចំរើន​ អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ​ បានចេញសោហ៊ុយទាំងអស់ក្នុងការដឹកសាកសពយកទៅផ្ទះនៅខេត្តកំពង់ចាម ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES