Monday, November 24, 2025
Homeព័ត៌មានជាតិទឹកជំនន់បានវាយប្រហារខេត្តព្រះសីហនុ ពុំធ្លាប់មានពីមុនមក

ទឹកជំនន់បានវាយប្រហារខេត្តព្រះសីហនុ ពុំធ្លាប់មានពីមុនមក

ខេត្តព្រះសីហនុ៖ បន្ទាប់ពីភ្លៀងវាយប្រហាររហូតដល់លិចលង់តំបន់មួយចំនួនកាលពីយប់មិញ បន្តាលឲ្យមនុស្ស២នាក់រងរបួសនិងស្លាប់ កាលពីយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩។

តាមព័ត៌មានបឋមបានឲ្យដឹងថា នៅឃុំបិតត្រាំងស្រុកព្រៃនប់ មានបុរសជនជាតិចិនម្នាក់បានស្លាប់ដោយសាររលំរបងសង្កត់លើ ចំណែកជនជាតិខ្មែរម្នាក់ទៀតកំពុងបាត់ខ្លួនដោយគ្រោះជំនន់ទឹកភ្លៀងដ៍អាក្រក់នេះ។

ប្រភពដែលបានឲ្យដឹងទៀតថា រហូតមកដល់ព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ សមត្ថកិច្ចកំពុងបន្ត ស្រាវជ្រាវរកជនជាតិខ្មែរ ដែលកំពុងបាត់ខ្លួននោះ។

យ៉ាងណា គិតត្រឹមវេលាថ្ងៃត្រង់នេះ ភ្លៀងនៅតែបន្តធ្លាក់ ខណៈកាលពីព្រឹកមិញនេះ ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីចុះពិនិត្យនិងដោះស្រាយកិច្ចការបន្ទាន់ចំពោះមុខ ជូនពលរដ្ឋក្នុងហេតុការណ៍គ្រោះធម្មជាតិនេះផងដែរ។

លោកឧត្តមសេនីយ៍ត្រីហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ កាលពីម៉ោង៩ព្រឹកថ្ងៃនេះ ក៏បានដឹកនាំកម្លាំងចុះជួយពលរដ្ឋដែលជាប់ក្នុងផ្ទះដោយជំនន់ទឹកភ្លៀងផងែរ។ ក្នុងនោះស្ត្រីម្នាក់នៅក្នុងសង្កាត់លេខ៤ បានខ្យល់គ ត្រូវបានកម្លាំងអាវុធហត្ថជួយនាំយកទៅសង្គ្រោះភ្លាមដែរ។

គួរបញ្ជាក់ថា ករណីជំនន់ទឹកភ្លៀងដ៏អាក្រក់នេះ បានធ្វើឲ្យលំនៅដ្ឋានពលរដ្ឋមួយចំនួនបានលិចលង់កម្ពស់ប្រហែលជា១ម៉ែត្រ ហើយហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់បានរងការខូចខាតធ្ងន់ធ្ងរ ខណៈដែលពេលនេះអាជ្ញាធរបានកាត់ផ្តាច់ចរន្តអគ្គិសនីជាបណ្តោះអាសន្នផងដែរ ដើម្បីការពារសុវត្ថិភាព៕

RELATED ARTICLES