Monday, November 24, 2025
Homeព័ត៌មានជាតិកុំចេះតែចូល... សមត្ថកិច្ចក៏រត់ដោយសារអាគាត់នេះដែរ

កុំចេះតែចូល… សមត្ថកិច្ចក៏រត់ដោយសារអាគាត់នេះដែរ

ភ្នំពេញ ៖ បុរសជើងខ្លាំងម្នាក់បានកើតមានជម្លោះជាមួយអ្នកជិតខាង រួចក៏ផ្ទុះជាអំពើហិង្សា បណ្តាលឱ្យអ្នកជិតខាងរងរបួសដឹកបញ្ជូនទៅមន្ទីរពេទ្យ លុះក្រុមគ្រួសារជនរងគ្រោះប្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ក៏ស្រាប់តែជើងខ្លាំងរូបនោះទាញកាំបិតប៉័ងតោកាន់ជាប់ដៃ និងស្ទុះដេញកាប់ប៉ូលិស ធ្វើឱ្យរត់បាតជើងសព្រាត។

ហេតុការណ៍ខាងលើនេះបានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវលេខ៥៩០ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ ទល់មុខវត្តញាណរង្សី។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុជនសង្ស័យបានឈ្លោះជាមួយអ្នកជិតខាង និងបានបង្កហិង្សាដាក់អ្នកជិតខាង បណ្តាលឱ្យរងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីពេទ្យ។ បន្ទាប់មកសាច់ញាតិជនរងគ្រោះក៏បានទំនាក់ទំនងមកសមត្ថកិច្ចជួយអន្តរាគមន៍ ស្រាប់តែពេលសមត្ថកិច្ចចុះមកដល់ ជនសង្ស័យក៏បានទាញកាំបិតប៉័ងតោដេញកាប់ទាំងសមត្ថកិច្ចរត់បាតជើងសព្រាត ដោយមិនហ៊ានតបតជាមួយជនសង្ស័យដែលកំពុងបែកថ្នាំ លែងដឹងអី រួចក៏ដើរចូលផ្ទះធ្វើព្រងើយ។

ក្រោយពីរត់គេចផុតពីមុខកាំបិតជនសង្ស័យរួចមក សមត្ថកិច្ចក៏បានហៅកម្លាំងបន្ថែមដើម្បីជួយអន្តរាគមន៍ភ្លាម ក៏មានកម្លាំងសមត្ថកិច្ចសហការជាមួយកម្លាំងប្រជាការពារបានមកដល់ទៅសួរនាំ ក៏ជួបជាមួយឪពុកម្តាយជនសង្ស័យ ហើយពួកគាត់បានធានាអះអាងថា នឹងជួយដោះស្រាយចេញថ្លៃថ្នាំព្យាបាលទៅខាងជនរងគ្រោះ ដើម្បីបញ្ចប់រឿង”

RELATED ARTICLES