Monday, November 24, 2025
Homeព័ត៌មានជាតិកន្លែងទិញលក់និងកែច្នៃឈើ៧កន្លែង ក្នុងស្រុកកណ្តៀង មានច្បាប់តែ១ប៉ុណ្ណោះ

កន្លែងទិញលក់និងកែច្នៃឈើ៧កន្លែង ក្នុងស្រុកកណ្តៀង មានច្បាប់តែ១ប៉ុណ្ណោះ

ខេត្តពោធិ៍សាត់ ៖ លោកអនុសេនីយ៍ឯក ម៉ាក់ មុត មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តៀង ដឹកនាំកម្លាំងចុះសហការត្រួតពិនិត្យកន្លែងលក់ទិញនិងកែច្នៃឈើ នៅក្នុងភូមិសាស្ត្ររដ្ឋបាលស្រុកចំនួន៧កន្លែង មានច្បាប់អនុញ្ញាតតែ១កន្លែងគត់។

ប្រតិបត្តិការខាងលើចាប់ផ្តើមធ្វើឡើង កាលពីព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ តាមតំបន់នានាចំនួន៧កន្លែង ស្ថិតក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកម្លាំងចុះប្រត្តិបត្តិការប្រាប់ថា លទ្ធផលក្នុងកិច្ចប្រត្តិបត្តិការចំនួន៧កន្លែង នៃកន្លែងលក់ទិញ និងកែច្នៃឈើដែលបានត្រួតពិនិត្យជាក់ស្តែង មានច្បាប់តែ១កន្លែងគត់ ។

ប្រភពព័ត៌មានដដែលបន្តទៀតថា ចំពោះចំណាត់ការក្នុងការត្រួតពិនិត្យបញ្ហាកន្លែងអត់ច្បាប់ កម្លាំងចម្រុះឯកភាពធ្វើកិច្ចសន្យា ដោយទុកពេល១សប្តាហ៍ ឱ្យរុះរើដោយខ្លួនឯង និងរួសរាន់មកធ្វើច្បាប់៕

RELATED ARTICLES