ភ្នំពេញ៖ បន្ទាប់ពីថៃ ស្រីនាង ចេញសារវាយបកលើលោកតាន់ គឹមសួរ និងអ្នកស្រីម៉ម សុម៉ាលី ដែលថា ករណីរំលោភសម្លាប់ក្មេងស្រី ជាផ្នែកមួយចេញពីនាងស្លៀកពាក់សិចសុីនោះ នៅពេលនេះ អ្នកនាងចន ច័ន្ទលក្ខិណា បានចេញសារការពារលោកស្រីម៉ម សុម៉ាលី ដោយប្រើពាក្យសម្តីធ្ងន់ៗទៀតផង។

អ្នកនាងចន ច័ន្ទលក្ខិណា បានបង្ហោះសារមុននេះបន្តិចថា “ថាមិនចង់លូកមាត់ជាមួយមនុស្សអារម្មណ៍មិនប្រក្រតីនេះទេ តែមកថាអោយបងស្រីខ្ញុំដែលជាបុគ្គលល្អក្នុងសង្គមពាក់ព័ន្ធករណីរំលោភបំពាន”។

អ្នកនាងបានបន្តថា “បើមនុស្សល្អត្រឹមត្រូវអារម្មណ៍នឹងនរដូចគេដូចឯង គឺមិនមែនសុខៗបង្ហោះរឿងប្តីវាយលើកទី130ដងហើយយំស្រែកផ្អើលអស់អ្នកលេង Facebook អោយជួយរកយុត្តិធម៌អោយគាត់ អ្នកដែលអាណិតគាត់ គេខំខមមិនលើកទឹកចិត្តនិងជេរប្តីគាត់ដើម្បីបង្ហាញពីទឹកចិត្តអាណិតគាត់ដែលត្រូវប្តីប្រើអំពើហិង្សាលើគាត់130ដងមកហើយ បន្ទាប់មកទៀតគាត់បង្ហោះថា ពួកគាត់ត្រូវគ្នាវិញហើយ ( អំពើហឹង្សា130ដងទុកជាការបង្កើនភាពផ្អែមល្ហែម ) ហើយមិនអាចរស់អត់គ្នាបានទេ ហើយបន្ទាប់មកទៀតក៏បង្ហោះវាយប្រហារអ្នកដែលអាណិត និងជួយជេរប្តីគាត់វិញ បើអញ្ចឹងដដែលនាងប្រកាច់បង្ហោះអោយគេដឹងធ្វើអ្វី ? Shit”។

អ្នកនាងលក្ខិណា បានបន្តទៀតថា “នាងមកមើលងាយបងស្រីខ្ញុំ ដែលគាត់ជាមនុស្សល្អរបស់សង្គម ជាពិសេស គាត់គឺជាអ្នកចិញ្ចឹមបីបាច់ថែររក្សាទំនុកបំរុងក្មេងស្រីអភ័ព្វដែលទទួលការរំលោភបំពានរាងកាយនិងផ្លូវភេទទាំងនោះ នាងឯងមិនស្គាល់ពីភាពឈឺចាប់របស់ក្មេងស្រីមិនទាន់គ្រប់អាយុត្រូវគេរំលោភទេ ព្រោះនាងឯងជាជនដែលរំលោភគេ ។ ពេលអារម្មណ៍របស់នាងវិលរកភាពប្រក្រតីវិញចាំខ្ញុំនាំនាងទៅមណ្ឌលដែលចិញ្ចឹមក្មេងស្រី ដែលទទួលការរំលោភបំពានអោយនាងបានដឹងថាយ៉ាងម៉េច”។

ជាចុងក្រោយ អ្នកនាងចន ច័ន្ទលក្ខិណា បានបន្ថែមថា “សំដីហារឡើងសុទ្ធតែមិនសែរព័ត៌មានវាយប្រហារនាងនាំប្រឡាក់ដៃ ត្រូវហើយកុំសែរនាំប្រឡាក់ដៃ ព្រោះដៃជើងមុខនាង និងរាងកាយទុកសែរព័ត៌មានប្រឡាក់ឈាមរបស់នាងដែលត្រូវប្តីវាយលើកទី131”។

ចំណែកលោកស្រីម៉ម សុម៉ាលី បានបង្ហោះសារនៅថ្អៃនេះផងដែរថា ” ប្អូនស្រី សូមប្អូនមេីលសំណេរបងសរសេរដោយមានសតិនិងបញ្ញាណា បងមិនបានវាយប្រហាប្អូនស្រីទេ បងមានចេតនាចង់រក្យាតំលៃស្ត្រីខ្មែរ ពិសេសគឺប្អូនស្រីខ្លួនអែង ហេីយអ្វីដែលសំខាន់នោះគឺកុមាររងគ្រោះដោយសារការរំលោភផ្លូវភេទ ប្អូនស្រីដឹងទេថា ពេលថ្មីៗមានកុមារា ទេីបតែមានអាយុ១១និង១៣ឆ្នាំសោះបានរំលោភក្មេងស្រីតូចៗ ពួកគេត្រូវមកខូចអនាគតទាំងសងខាង ដោយសាររូបអាសអាភាស តេីប្អូនមានបានមេីលវីដេអូរដែលកុមារីអាយុទេីបតែ៥ឆ្នាំត្រូវពុកបង្កេីតរំលោភដោយសារមេីលរូបភាពស្រេីបស្រាលនោះទេ ក្នុងនាមប្អូនជាមនុស្សស្រីខ្មែរតេីប្អូនស្រីមានអារម្មណ៏ឈឺចាប់ខ្លះទេ បងដឹងថាយេីងមិនអាចហាមឃាត់ការផលិតរូបភាពអាសអាភាសរបស់បរទេសបានទេ ហេីយក៏រឹតតែមិនអាចបិទរោងចក្រគេបានដែរ ។ តែតេីរូបទាំងនោះគេបញ្ជាក់អោយអ្នកលក់ត្រូវតែស្លៀកបង្ហាញតាមទំព័រ Fb ឬ ? ជាថ្មីម្តងទៀតបងគ្មានគំនុំនឹងប្អូនទេ បងគ្រាន់តែចង់សំណូមពរអោយប្អូនស្រីរក្សាកិត្តិយសក្នុងនាមជាស្រីខ្មែរ ដែលថ្ងៃមួយប្អូននឹងក្លាយទៅជា អ្នកម្តាយរបស់កូនប្អូន”។

គួបញ្ជាក់ថា កាលពីប៉ុន្មាននេះ ថៃ ស្រីនាង បានបង្ហោះសារលើទំព័រហ្វេសប៊ុកថា “ចង់សួរថា រូបគេស្សីននិងរូបខ្ញុំថត តើខុសគ្នាត្រង់ណា អរប្រហែលខុសគ្នាត្រង់ខ្ញុំដោះធំជាង ក្តិតធំជាងមែន..! សូមកុំយកពាក្យរំលោភសម្លាប់មកដាក់កំហុសលើខ្ញុំម្នាក់ ពាក្យនេះមានតាំងពីជំនាន់យាយខ្ញុំមកម្ល៉េះ ម្យ៉ាងទៀតសូមបិទយូធូប ឌីស វេបសាយ ឬវីដេអូសិច។ល។ កុំឲ្យហូរចូលមកស្រុកខ្មែរ និងបិទមិនឲ្យម៉ូតរ៉ូបដូចខ្ញុំពាក់លក់និងផង ព្រោះខ្ញុំទិញពីគេមកលក់ មិនមែនដេរខ្លួនឯងទេ ។ ហើយខ្ញុំក៏មិនស៊ែរព័ត៌មានមនុស្សមួយចំនួន ដែរកំពុងវៃប្រហារខ្ញុំដែរ ខ្លាចប្រលាក់ទូរស័ព្ទ”។

ការបង្ហោះសាររបស់ថៃ ស្រីនាង ដើម្បីតបតនឹងលោកតាន់ គឹមសួរ និងលោកស្រីម៉ម សុម៉ាលី នាយិការអង្គការអាហ្វេសុីប ដែលថា កាស្លៀកពាក់របស់ថៃ ស្រីនាង ជាផ្នែកមួយដែលធ្វើឲ្យមានករណីរំលោភសេពសន្ធវៈទៅលើក្មេងស្រីជាបន្តបន្ទាប់។ លោកស្រីម៉ម សុម៉ាលី ក៏បានសំណូមពរដល់ក្រសួងកិច្ចការនារី មេត្តាចាត់វិធនាករជាបន្ទាន់ទៅលើតារាស្រីណាដែលស្លៀកពាក់សិចសុីបង្ហាញកេរបង្អួតឲ្យគឯងបានឃើញតាមរយៈបណ្តាះសង្គមហ្វេសប៊ុក៕