គូដណ្តឹង១គូដែលស្រលាញ់គ្នា មិនអាចបែកគ្នា១នាទីបាននោះ ស្រាប់តែខាងប្រុសកើតជំងឺខ្យល់គបានស្លាប់បាត់បងជីវិតយ៉ាងអាណោចអាធ័ម ធ្វើឲ្យខាងស្រីយំសោកបោកខ្លួន រហូតដល់ដេកឱបសពបុរសជាទីស្រលាញ់ថែមទាំងផង រហូតដល់អ្នកដែលបានលេងហ្វេសប៊ុកមានការអាណិតអាសូរជាខ្លាំងមិនអាចទប់ទឹកភ្នែកបាន។

គូដណ្តឹង១គូនេះ បានភ្ជាប់ពាក្យជាមួយគ្នាតាំងពីថ្ងៃ២១ ខែមីនា ឆ្នាំ២០១៩ ដោយខាងប្រុសមានឈ្មោះ ហិង វុធថា ចំណែកខាងស្រីមានឈ្មោះ រិទ្ធ ស្រីពេជ្រ។

ប្រភពពីអ្នកជិតស្និទ្ធអ្នកទាំង២បានឲ្យដឹងថា គូស្នេហ៍១គូបានស្រលាញ់គ្នា ហើយពួកគេទើបតែភ្ជាប់ពាក្យជាមួយគ្នាបានជាង៥ខែប៉ុណ្ណោះ។ លុះនៅថ្ងៃកើតហេតុ ខាងប្រុសបានកើតជំងឺខ្យល់គស្លាប់ភ្លាមៗ ទោះជាក្រុមគ្រួសារព្យាយាមជួយសង្គ្រោះយ៉ាងណា ក៏នៅតែមិនជួយបាន។

ប្រភពបានបន្តទៀតថា ដំណឹងនៃការស្លាប់របស់បុរសជាគូដណ្តឹង ត្រូវបាននារីជាគូស្នេហ៍ដឹង ហើយបានធ្វើដំណើរមកដល់ផ្ទះរបស់បុរសជាគូដណ្តឹង បានយំសោកបោកខ្លួនឱបបុរសជាគូណ្តឹងជាប់។

ចំណែកគណនីហ្វេសប៊ុកដែលគេស្គាល់ថាជារបស់នារីគូដណ្តឹងបានបង្ហោះសារថា “សល់តែរូបថត អោយអូនមើល ស្អែកសពគាត់បូជានៅម៉ោង 8យប់នៅវត្តគៀនស្វាយក្រៅ ហៅវត្តកោះប្រាក់ សូម បងប្អូនមិត្តភ័ក្ដិចូលរួមផង ជូនដំណើរគាត់ជាលើកចុងក្រោយផង”។

នាងក៏បានបង្ហោះសារទៀតថា “មើលមុខបងលើកចុងក្រោយហើយ លែងបានជួបលែងបាននិយាយលែងបានអោបលែងបានថើបមនុស្សស្រឡាញ់គ្នាខ្លាំងណាស់ ហេតុអ្វីទៅ? ? ជីវិតគូរយើងហេតុអីបានជួបគ្នាតែប៉ុណ្ណឹង? ? ហេតុអីខ្ញុំជួបមនុស្សល្អហើយ បែបជាព្រាត់គ្នាទៅវិញដោយបែបនេះ បើមានជាតិក្រោយមែន អូនផ្សងជួបបងទៀត សូមបងទៅបានអោយដល់សុខគិតិភពណាអាបង”។

និងចុងក្រោយ នាងបានបង្ហោះសារបន្ថែមថា “អ្នកណាធ្វើចិត្តបានទៅបង ? ? អូនខំប្រឹងរឹងមាំហើយ ព្រហ្មលិខិតអើយ ហេតុអ្វីបែបនេះ ឈឺចាប់ណាស់ពិបាកណាស់ទទួលយកណាស់ធ្វើចិត្តអត់បានទេ មនុស្សល្អខ្លាំងណាស់”។

យ៉ាងណា អ្នកសារព័ត៌មានយើងចាំទទួលការបកស្រាយពីភាគីពាក់ព័ន្ធទាំងអស់៕







