Monday, November 24, 2025
Homeព័ត៌មានជាតិ២នាក់ប្តីប្រពន្ធខំស្រែកដែរ ប៉ុន្តែមិនមានអ្នកណាជួយ... នាំគ្នាមកប៉ុស្តិ៍ប៉ូលិសទាំងយប់

២នាក់ប្តីប្រពន្ធខំស្រែកដែរ ប៉ុន្តែមិនមានអ្នកណាជួយ… នាំគ្នាមកប៉ុស្តិ៍ប៉ូលិសទាំងយប់

ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ទើបនឹងចេញពីធ្វើការយប់ជិះម៉ូតូដឹកគ្នាទៅផ្ទះ ស្រាប់តែដល់ពាក់កណ្តាលផ្លូវក៏ត្រូវជនសង្ស័យ២នាក់ជិះម៉ូតូ ១គ្រឿងមកកាក់ពីមុខ ធ្វើឱ្យប្តីប្រពន្ធជនរងគ្រោះភ័យស្លន់ស្លោដួលម៉ូតូត្រូវបានជនសង្ស័យលើកយកជិះគេចខ្លួនដោយសុវត្ថិភាព។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ នៅចំណុចតូបលក់កាសែត១កន្លែង តាមបណ្តោយផ្លូវ៥១ កែងនឹងផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះនីតា អាយុ២២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន។ ចំណែកបុរសជាប្តីមិនស្គាល់អត្តសញ្ញាណនោះទេ។

តាមសម្តីស្ត្រីរងគ្រោះជាប្រពន្ធបានរៀបរាប់ប្រាប់ថា នាងនិងប្តីស្នាក់នៅកន្លែងផ្សេងគ្នា ហើយនៅមុនពេលកើតហេតុនាងនិងប្តីទើបនឹងចេញពីកោះពេជ្រ ដោយជិះម៉ូតូ១គ្រឿងម៉ាក Zoomer-X ពាក់ស្លាកលេខ 1FJ-2523 ធ្វើដំណើរមកដល់កន្លែងកើតហេតុ ក៏ស្រាប់តែលេចមុខជនសង្ស័យចំនួន២នាក់ជិះម៉ូតូ១គ្រឿង មិនចាំម៉ាកនិងស្លាកលេខ ធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នា បានមកកាក់ស្ទាក់ពីមុខធ្វើឱ្យម៉ូតូរបស់នាងដួល ហើយពួកនាង២នាក់ប្តីប្រពន្ធភ័យស្លន់ស្លោ ក៏នាំគ្នារត់ចេញ ទើបធ្វើឱ្យក្រុមជនសង្ស័យមានឱកាសលើកយកម៉ូតូរបស់នាងជិះគេចខ្លួនបាត់ស្រមោល ហើយភ្លាមៗនោះនាងក៏បានព្យាយាមស្រែកហៅគេឯងឱ្យជួយដែរ តែគ្មានអ្នកជួយសោះ។

ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវតាមប្រមាញ់ចាប់ខ្លួនជនសង្ស័យ នាំយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

RELATED ARTICLES