Monday, November 24, 2025
Homeព័ត៌មានជាតិព្រមឲ្យអូនទៅម៉ាស្សា ម្ចាស់ថ្លៃអើយ... ស្អិតល្មួតដូចពស់ចឹង

ព្រមឲ្យអូនទៅម៉ាស្សា ម្ចាស់ថ្លៃអើយ… ស្អិតល្មួតដូចពស់ចឹង

ភ្នំពេញ​ ៖ បវុរសជាអ្នករត់កង់៣ម្នាក់ ព្រោះតែជីភាពមានការខ្វះខាតបានសម្រេចចិត្តឲ្យប្រពន្ធចូលធ្ចើការជានារីម៉ាស្សា ដោយខ្លួនខំប្រឹងរត់កង់៣ទាំងព្រឹកទាំងល្ងាច មិនដែលស្គាល់ពាក្យហត់នឿយ ដើម្បីយកលុយមកផ្គត់ផ្គង់ក្នុងគ្រួសារ លុះនៅថ្ងៃកើតហេតុ ខណៈដែលបុរសជាប្តីបានដល់កន្លែងប្រពន្ធធ្វើការ ស្រាប់តែឡើងទៅលើអើតតាមបង្អួច ឃើញប្រពន្ធកំពុងរួមរ័កជាមួយភ្ញៀវយ៉ាងត្រេកត្រអាលបំផុត ធ្វើឲ្យបុរសជាប្តីខូចចិត្តស្រែកយំននៀលដី។

ហេតុការណ៍ប្តីឃើញប្រពន្ធផិតនឹងភ្នែកនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែសីហា​ ឆ្នាំ២០១៩​ នៅជិតគល់ស្ពានអាកាសស្ទឹងមានជ័យខាងត្បូង​ នៅក្នុងហាងម៉ាស្សាយីហោ​ម៉ាស្សាកោសជប់​លេខ៥៩​ តាមផ្លូវលេខ២៧១​ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ​ ខណ្ឌមានជ័យ។

បុរសជាប្តីឈ្មោះអុល ពេជ្រ​ អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បី​ រស់នៅ​ភូមិឬស្សី​ សង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ។ ចំណែកប្រពន្ធឈ្មោះ ស្រីនិច អាយុ២៣ឆ្នាំ​ មុខរបរនារីម៉ាស្សាកោសជប់ នៅទីតាំងខាងលើ។ អ្នកទាំងពីរមានកូនប្រុសចំនួន២នាក់​ ក្នុងបន្ទុកគ្រួសារ (កូនបងអាយុ៤ឆ្នាំនិងកូនប្អូនទើបតែអាយុបាន៤ខែប៉ុណ្ណោះ)។

បើតាមបុរសជាប្តីបានប្រាប់ឲ្យដឹងថា​ ដោយសារតែជីវភាពខ្វះខាត ប្រពន្ធរបស់គាត់បានសុំទៅធ្វើការជានារីម៉ាស្សាកោសជប់ដើម្បីជួយរំលែកការលំបាករបស់ប្តី ដែលប្រឹងរត់កង់៣ចិញ្ចឹមគ្រួសារ។លុះមកដល់វេលាកើតហេតុខាងលើ ខណៈដែលរូបគាត់មកពីរត់កង់បីក៏ឆៀងចូលមកកន្លែងធ្វើការរបស់ប្រពន្ធ ដើម្បីយកលុយដែលប្រឹងរកបាន មកឲ្យប្រពន្ធទុក។

បុរជាប្តីបានទាំងឈឺចាប់ទៀតថា លុះពេលមកដល់ មិនបានឃើញប្រពន្ធនៅជាន់ក្រោមនោះទេ គាត់ក៏បានដើរឡើងទៅបន្ទប់ជាន់ទី២​ ក៏បើកបង្អួចមើល ក៏បានឃើញប្រពន្ធប្រពន្ធកំពុងរួមរ័កជាមួយភ្ញៀវយ៉ាងត្រេកត្រអាល ធ្វើឲ្យរូបគាត់ឈឺចាប់បំផុត រួចសើរចុះក្រោមវិញស្រែកយំបោកខ្លួនកណ្តាលផ្លូវ ហួសចិត្តនឹងប្រពន្ធមិនគួរណាដែលហ៊ានក្បត់ចិត្តប្តីបែបនេះសោះ ធ្វើឲ្យផ្អើលដល់អ្នកសារព័ត៌មានមកចោមរោមជុំជិត។

ក្រោយហេតុការនេះភ្ញាក់ផ្អើលអស់រយៈពេល១ម៉ោង គេឃើញមានកម្លាំងសមត្ថកិច្ចស្ទឹងមានជ័យទី២ ចុះមកចំណុចផ្ទះម៉ាស្សាខាងលើ ហើយបានលួងលោមឲ្យបុរសជាប្តីរូបនេះទៅប៉ុស្តិ៍សិន តែគាតើមិនព្រមមិនទៅជាដាច់ខាត លុះត្រាតែប្រពន្ធរបស់គាត់ចេញមកដោះស្រាយគ្នា ។

ចុងក្រោយបុរសជាប្តីក៏បានទទួលសំណូមពររបស់សមត្ថកិច្ច ហើយក៏បានធ្វើដំណើរទៅប៉ុស្តិ៏នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ប៉ុន្តែបុរសជាប្តីចិត្តធម៌រូបនេះមិនបានប្តឹងផ្តល់នោះទេ និងសូមអង្វរប្រពន្ធ ឈប់ធ្វើរឿងបែបនេះទៀត អាណិតប្តីនិងកូនទាំង២ដែលនៅតូចៗ៕

RELATED ARTICLES