Monday, November 24, 2025
Homeព័ត៌មានជាតិផ្អើលមើលគ្រប់គ្នា... លោកឱម យុិនទៀង ចុះផ្ទាល់ទៀត

ផ្អើលមើលគ្រប់គ្នា… លោកឱម យុិនទៀង ចុះផ្ទាល់ទៀត

ពោធិ៍សាត់៖ មន្ត្រីសុរិយោដី៣រូប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចុះឃាត់ខ្លួន កាលពីវេលាម៉ោងប្រមាណ៩និង៣៥នាទីព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅទីរួមខេត្តពោធិ៍សាត់។

ក្នុងប្រតិបត្តិការចុះឃាត់ខ្លួនមន្ត្រីសុរិយោដីទាំង៣រូបនេះ ក្រោមការដឹកនាំរបស់លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយផ្ទាល់តែម្តង។

មន្ត្រីទាំង៣រូបនេះ ទី១. មានឈ្មោះ លៀម ប៊ុនរឿន តួនាទីប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ទី២.ឈ្មោះ ជាង វុទ្ធី អនុប្រធានមន្ទីរសុរិយោដី ទទួលការងារសំណង់ និងទី៣. មានឈ្មោះឈ្មោះ តែ ប៊ុនថេង មន្ត្រីសុរិយោដីខេត្ត ទទួលបន្ទុកច្រក។

បើតាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញលោកឱម យ៉ិនទៀង បានដឹកនាំមន្ត្រីចូលក្នុងភោជនីយដ្ឋានមហាលាប ដើម្បីឃាត់ខ្លួនលោកលៀម ប៊ុនរឿន និងលោកជាង វុទ្ធី ខណៈដែលអ្នកទាំង២ និងម្ចាស់ដីជួបគ្នាដើម្បីប្រគល់លុយ។ ចំណែកលោកតែ ប៊ុនថេង ត្រូវបានឃាត់ខ្លួនក្នុងអង្គភាពតែម្តង៕

RELATED ARTICLES