Monday, November 24, 2025
Homeព័ត៌មានជាតិប្រពន្ធឈឺដេកពេទ្យ ប្តីគ្រូបង្រៀនធ្វើឲ្យគេផ្អើលលើកាំជណ្តើរ

ប្រពន្ធឈឺដេកពេទ្យ ប្តីគ្រូបង្រៀនធ្វើឲ្យគេផ្អើលលើកាំជណ្តើរ

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញអង្គុយស្លាប់នៅលើកាំជណ្តើរផ្ទះរបស់ខ្លួនដោយមិនដឹងមូលហេតុ ខណៈដែលប្រពន្ធកំពុងមានជំងឺដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ១៥២E1 នៅចំណុចជណ្តើរឡើងទៅផ្ទះរបស់ជនរងគ្រោះស្ថិតនៅតាមបណ្តោយផ្លូវលេខ១៩ កែងនឹងផ្លូវលេខ១១០ ស្ថិតក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។

បុរសរងគ្រោះខាងលើមានឈ្មោះ John Harrison អាយុ៥៧ឆ្នាំ មុខរបរជាគ្រូបង្រៀនភាសាបរទេស នៅវិទ្យាស្ថានអន្តរទ្វីបអាមេរិកាំង (Aii) មានប្រពន្ធជាជនជាតិខ្មែរ និងមានកូនប្រុសម្នាក់អាយុ៩ឆ្នាំ ស្នាក់នៅផ្ទះកន្លែងកើតហេតុ។

តាមប្រភពពីសាច់ញាតិជនរងគ្រោះបានប្រាប់ឱ្យដឹងថា សពបុរសខាងលើជាបុរសញៀនស្រាគឺគាត់តែងតែផឹកស្រាស្រវឹងរាល់ថ្ងៃ។ ហើយកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅមិនដឹងថាមានរឿងអីនោះទេ ស្រាប់តែនៅសុខៗជនរងគ្រោះបានលេបថ្នាំសរសៃប្រសាទអស់ចំនួន៦០គ្រាប់ បណ្តាលឱ្យពុលតែត្រូវក្រុមគ្រួសារឃើញទាន់ក៏នាំទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យកាល់ម៉ែត ទាន់ពេលវេលា។

ប្រភពដដែលបន្តថា លុះសម្រាកនៅពេទ្យបាន១យប់ ព្រឹកឡើងស្រាប់តែជនបរទេសនោះលួចចេញពីពេទ្យរត់មកផ្ទះវិញ ហើយប្រពន្ធក៏មកតាមដល់ផ្ទះរករឿងឈ្លោះប្រកែកគ្នាតិចតួច បណ្តាលឱ្យមានការប្រវាយប្រតប់គ្នា ហើយបុរសជាជនបរទេសបានច្រាញប្រពន្ធគាត់បណ្តាលឱ្យដួលត្រូវជើង ខណៈដែលជើងរបស់ប្រពន្ធធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ (បាក់ជើង) ធ្វើឱ្យឈឺឡើងវិញ ក៏ត្រូវសាច់ញាតិបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ លុះនៅយប់កើតហេតុនេះ នៅផ្ទះមានតែបុរសបរទេសនិងសាច់ញាតិខាងប្រពន្ធ ចំណែកប្រពន្ធគាត់កំពុងសម្រាកព្យាបាលជើងនៅមន្ទីរពេទ្យកាល់ម៉ែត។

ប្រភពដដែលបន្តថា នៅមុនមានការភ្ញាក់ផ្អើលនោះគ្រួសារគាត់បានឃើញបុរសជនបរទេសនោះបើកទ្វារផ្ទះចេញមកក្រៅតែម្នាក់ឯង ទំនងដូចជាទៅទិញស្រា លុះដល់ម៉ោងកើតហេតុ ស្រាប់តែប្រទះឃើញអង្គុយស្លាប់នៅកាំជណ្តើរឡើងផ្ទះដោយមិនដឹងមូលហេតុ បង្កឱ្យមានការភ្ញាក់ផ្អើលនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកត្រួតពិនិត្យភ្លាមៗតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះធ្វើការហ៊ុមព័ទ្ធទីតាំងកើតហេតុ រង់ចាំខាងជំនាញចុះមកពិនិត្យនិងធ្វើកោសល្យវិច័យ៕

RELATED ARTICLES