Wednesday, June 25, 2025
Homeតារាខ្មែរនាយចឺម មិនចង់ប្រជែងជាមួយអនុស្សាវរីយ៍ ព្រោះបទចម្រៀងចេញមក គេស្គាល់ច្បាស់

នាយចឺម មិនចង់ប្រជែងជាមួយអនុស្សាវរីយ៍ ព្រោះបទចម្រៀងចេញមក គេស្គាល់ច្បាស់

នាយចឺម ឬសុខ មេសា បានអះអាងថានាយមិនមានការបារម្ភខ្លាំងចំពោះតារាចម្រៀងជើងថ្មីរបស់សាន់ដេ លោកយឿន សូតអនុស្សាវរីយ៍ ដែលមានបច្ចេកទេសច្រៀងដូចលោក ហើយឈានទៅដណ្តើមទីផ្សារចម្រៀងនិងតំណែងនៅសាន់ដេឡើយ ព្រោះថាស្ទីលច្រៀងនិងសម្តែងរបស់អនុស្សាវរីយ៍និងលោក គឺខុសគ្នាហើយម្នាក់ៗខិតខំរៀងៗខ្លួន ដើម្បីឱ្យសាន់ដេរឹងមាំ គឺគ្មានចេតនាប្រកួតប្រជែងគ្នាយកខ្លាំងរៀងៗខ្លួននោះទេ។

នាយចឺម ថ្លែងថា “ខ្ញុំបានជួបប្អូនអនុស្សារីយ៍ ហើយគាត់ថា ខ្ញុំជា Idol របស់គាត់ ហើយពីមុនគាត់ចូលចិត្តច្រៀងបទខ្ញុំដែរហ្នឹង។ ខ្ញុំគិតថាស្ទីលច្រៀងសម្តែងរបស់ខ្ញុំមិនដូចគ្នាជាមួយគាត់ទាំងស្រុងទេ ព្រោះខ្ញុំចេញមកគេដឹងថា អាចឺម តែម្តង។ ខ្ញុំនិងប្អូនអនុស្សាវរីយ៍ មានតែការខំប្រឹងប្រែងរៀងៗខ្លួន ដើម្បីឱ្យផលិតកម្មកាន់តែរឹងមាំ អត់មានត្រូវប្រកួតប្រជែងគ្នាយកឈ្នះចាញ់អីទេ”។

មហាជនបានលើកឡើងថា នាយចឺម អាចប្រឈមការធ្លាក់ចុះទីផ្សារចម្រៀងក្រោយសាន់ដេ ទទួលយកលោកអនុស្សាវរីយ៍ ឱ្យចូលសាន់ដេ ដែរនោះ ព្រោះថាតារាចម្រៀងវ័យក្មេងនេះមានទឹកដមសំឡេងល្អ ហើយមានបច្ចេកទេសច្រៀងដូចនាយចឺម តែម្តង ហើយបទដែលគេល្បីល្បាញ គឺបទ “ទីងមោង”។

អ្វីដែលនាយចឺម ត្រូវប្រឈមការពិបាកទប់ទល់ជាមួយសិស្សប្អូនអនុស្សាវរីយ៍  ថែមទៀត គឺតារាចម្រៀងវ័យក្មេងរូបនេះ មានបងប្រុសជាអ្នកនិពន្ធបទចម្រៀងល្បីៗឱ្យនាយចឺម ច្រៀងពីមុន ហើយចាប់ផ្តើមងាកមកនិពន្ធឱ្យគេច្រៀងវិញម្តង គឺលោកសុន រដ្ឋា។

ប៉ុន្តែ នាយចឺម ថា គ្មានអ្វីត្រូវព្រួយបារម្ភច្រើនទេ ព្រោះពេលនេះនាយត្រៀមចេញបទថ្មីៗថែមទៀតវាយលុកទីផ្សារ ហើយអតីតតារាកំប្លែង CTN រូបនេះថែមទាំងធ្លាប់និយាយថា គេប្រើរយៈពេលតែ1ឆ្នាំទៀតប៉ុណ្ណោះ នឹងតាមឱ្យល្បីស្មើ ខេមរៈ សិរីមន្ត៕

លោកយឿន សូតអនុស្សាវរីយ៍
RELATED ARTICLES