Monday, November 24, 2025
Homeព័ត៌មានជាតិមុនដំបូងនាងប្រកែក ព្រោះខ្លាចឪ... ប៉ុន្តែអាណិតប្រុសស្នេហ៍ពេក

មុនដំបូងនាងប្រកែក ព្រោះខ្លាចឪ… ប៉ុន្តែអាណិតប្រុសស្នេហ៍ពេក

ភ្នំពេញ ៖ យុវជនជាអ្នកបើករថយន្តកុងតឺនឺរម្នាក់ បានក្លាយខ្លួនជាអ្នកទោសស្នេហាទាំងវ័យក្មេងបន្ទាប់ពីបានលួចលាក់ទាក់ទងស្នេហាជាមួយនឹងក្មេងស្រីមិនទាន់គ្រប់អាយុម្នាក់ អស់រយៈពេលជិត១ឆ្នាំ រួចក៏បែកគំនិតបបួលគ្នាទៅញ៉ាំបង្អែមទាំងយប់ ដោយខាងប្រុសបានបើករថយន្តកុងតឺនឺរមកទទួលខាងស្រីដល់ច្រកចូលផ្ទះ លុះខាងស្រីឡើងមកដល់ក៏សាសងគ្នានៅក្នុងកាប៊ីនរថយន្ត ដោយភ្លេចទៅញ៉ាំបង្អែម តែបែរជានាំគ្នាបង្កាត់ភ្លើងស្នេហ៍រួមរ័កគ្នានៅក្នុងកាប៊ីនរថយន្តកុងតឺនឺរ រហូតដល់បានសម្រេចលុះ២០ថ្ងៃក្រោយមក រឿងរ៉ាវបែកធ្លាយដឹងដល់ឪពុកខាងស្រីក៏ចាប់អូសកខាងប្រុសយកទៅប្រគល់ឱ្យសមត្ថកិច្ច ចាត់ការតាមច្បាប់។

ករណីប្រុសព្រានល្បួងកូនស្រីគេរួមរ័កក្នុងកាប៊ីនកុងតឺនឺរនេះបានកើតឡើងតាំងពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩មកម៉្លេះ នៅចំណុចលើកាប៊ីនរថយន្តកុងតឺនឺរបស់ជនសង្ស័យដែលឈប់ចតនៅមាត់ផ្លូវចូលផ្ទះរបស់ក្មេងស្រីរងគ្រោះ ស្ថិតក្នុងភូមិចែងមែងសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យ។ លុះក្រោយពីបែកធ្លាយរឿងរ៉ាវនៅវេលារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ក៏ត្រូវឪពុកខាងស្រីចាប់ខ្លួនខាងប្រុសបាននៅតាមមហាវិថីឈ្នះ-ឈ្នះស្ថិតក្នុងភូមិសង្កាត់កើតហេតុខាងលើយកទៅប្រគល់ឱ្យសមត្ថកិច្ច។

ជនសង្ស័យជាអ្នកទោសស្នេហាដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះស៊ឹម សុខនួន អាយុ២១ឆ្នាំ មុខរបរបើកបររថយន្តកុងតឺនឺរ មានលំនៅក្នុងភូមិត្រពាំងធ្នង់ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះស.ណ.ស.រ អាយុ១៣ឆ្នាំ មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា រវាងក្មេងស្រីរងគ្រោះនិងជនសង្ស័យបានទាក់ទងស្នេហាគ្នារហូតក្លាយជាគូសង្សាររយៈពេល១ឆ្នាំមកហើយតែមិនដល់ថ្នាក់ស៊ីជម្រៅនោះទេបានត្រឹមស្គាល់ក្លិនមិនបានខ្លួនពោលគឺមិនធ្លាប់ប្រព្រឹត្តអ្វីឱ្យរំលងហួសប្រពៃណីនោះឡើយ។ ទើបតែមកដល់វេលាម៉ោង១១កន្លះយប់ថ្ងៃទី០២ខែកក្កដា ឆ្នាំ២០១៩ជនសង្ស័យបានទូរស័ព្ទណាត់ជួបក្មេងស្រីរងគ្រោះជាសង្សារដើម្បីហៅមកញ៉ាំបង្អែម តែពេលនោះក្មេងស្រីរងគ្រោះក៏បានឆ្លើយតបថាយប់ជ្រៅហើយ ពុកម៉ែមិនឱ្យចេញទៅទេ។ ប៉ុន្តែជនសង្ស័យនៅតែព្យាយាមលួងលោមរហូតដល់ក្មេងស្រីរងគ្រោះទន់ចិត្តក៏ព្រមចេញទៅជួបប្រុសស្នេហ៍ទាំងយប់ហើយជនសង្ស័យក៏បានបើកឡានកុងតឺនឺរទៅទទួលក្មេងស្រីរងគ្រោះដល់មាត់ច្រកចូលផ្ទះស្ថិតនៅភូមិសង្កាត់កើតហេតុខាងលើ។

ប្រភពដដែលបន្តថា លុះពេលខាងស្រីឡើងមកជួបខាងប្រុសដល់ក្នុងកាប៊ីនរថយន្ត ហើយអ្នកទាំងពីរក៏បានសាសងគ្នារហូតភ្លេចទៅញ៉ាំបង្អែម។ ស្រាប់តែក្រោយមកខាងប្រុសបានព្យាយាមលួងលោមបបោសអង្អែលរហូតឈានដល់ការបង្កាត់ភ្លើងស្នេហ៍ រួមរ័កគ្នានៅក្នុងកាប៊ីនរថយន្តកុងតឺនឺរ រហូតដល់បានសម្រេច។ បន្ទាប់ពីបង្កាត់ភ្លើងស្នេហ៍រួចហើយ អ្នកទាំងពីរក៏បែកផ្លូវគ្នារៀងខ្លួនដោយខាងស្រីបានចុះត្រឡប់ទៅផ្ទះវិញ ភ្លេចរឿងញ៉ាំបង្អែមអស់រលីង ចំណែកខាងប្រុសក៏បើករថយន្តចេញដំណើរទៅមុខទៀត ព្រោះឋានសួគ៍បានឡើងរួចហើយ។

ទីបំផុតអ្វីៗគ្រប់យ៉ាងដែលអ្នកទាំង២បានប្រព្រឹត្ត មិនអាចលាក់បាំងជិតឡើយ ពោលគឺបានបែកធ្លាយដឹងដល់ឪពុកខាងស្រី ទើបនៅវេលារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩  ឪពុកខាងស្រីក៏បានឃាត់ខ្លួនជនសង្ស័យខាងលើនាំយកទៅប្រគល់ឱ្យសមត្ថកិច្ចដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាធ្លាប់បានរួមរ័កជាមួយនឹងក្មេងស្រីរងគ្រោះបានម្តងប្រាកដមែន ដោយសារតែពួកគេបានស្រលាញ់គ្នាដោយចិត្តនិងចិត្ត ហើយគ្មានអ្នកណាបង្ខិតបង្ខំអ្នកណាឡើយ។

យុវជនជាអ្នកទោសស្នេហាខាងលើត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី…៕

RELATED ARTICLES