ព្រះសីហនុ៖ បន្ទាប់ពីឡើងជាអភិបាលខេត្តព្រះសីហនុ ភ្លាមៗ លោកគួច ចំរើន បានចុះពិនិត្យមើលសំណអអគារដែលធ្វើពីដែក ហើយលោកបានសម្រេចឲ្យសំណង់អគារចំនួន៣ ផ្អាកការសាងសង់បណ្តោះអាសន្ន រង់ចាំរងចាំត្រួតពិនិត្យលក្ខណ:បច្ចេកទេសរួចរាល់សិន ទើបអាចឱ្យ ដំណើរការសាងសង់បន្ត ប៉ុន្តែមានសំណង់អគារមួយនៅតែរឹងទទឹង បន្តឲ្យកម្មករ២នាក់ធ្វើការសាងសង់ ត្រូវបានអាជ្ញាធរហៅមកអប់រំ។

កម្មករ២នាក់ ដែលត្រូវឃាត់ខ្លួន មិនត្រូវបានស្គាល់ឈ្មោះនោះទេ គ្រាន់តែដឹងថាជាជនជាតិចិន។

យ៉ាងណា ការឃាត់ខ្លួនជនជាតិ២នាក់នេះ ដើម្បីជាសារមួយព្រមានជាទូទៅដល់គ្រប់ការដ្ឋានសំណង់ទាំងទ្បាយ ដើម្បីឲ្យមានការគោរពច្បាប់ក្នុងការសាងសង់នៅក្នុងខេត្តព្រះសីហនុ។

គួរបញ្ជាក់ផងដែរថា កាលពីព្រលឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ មានករណីបាក់រលំអគារកម្ពស់៧ជាន់ ដែលធ្វើពីដែក បណ្តាលឲ្យមានកម្មករស្លាប់និងរបួសជាង៥០នាក់។

បន្ទាប់ពីមានករណីនេះកើតឡើង អ្នកនាំពាក្យក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានប្រាប់អ្នកសារព័ត៌មានថា សំណង់អគារ៧ជាន់ដែលបាក់រលំនេះ មិនមានច្បា់សាងសង់នោះទេ ហើយអាជ្ញាធរក៏បានចុះទៅហាមឃាត់២ដងដែរ តែម្ចាស់ការដ្ឋានសំណង់នៅតែបន្តធ្វើមិនខ្លាចញញើតនឹងនឹងសមត្ថកិច្ច។

ហេតុការណ៍នោះដែរ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនជាតិចិនចំនួន៤នាក់ បញ្ជូនទៅតុលាការខេត្តព្រះសីហនុ នឹងបានចេញដីការឃុំខ្លួនបណ្តោះអាសន្ន៕