Sunday, November 23, 2025
Homeព័ត៌មានជាតិក្រុមហ៊ុន METFONE និង TIGER CAPITAL DEVELOPMENT ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ផ្គត់ផ្គងសេវា INTERNET TELEVISION

ក្រុមហ៊ុន METFONE និង TIGER CAPITAL DEVELOPMENT ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ផ្គត់ផ្គងសេវា INTERNET TELEVISION

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ក្រុមហ៊ុន METFONE និងក្រុមហ៊ុន TIGER CAPITAL DEVELOPMENT CO., LTD បានធ្វើពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃភាពជាដៃគូលើការផ្គត់ផ្គង់សេវា INTERNET TELEVISION នៅអគារទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន METFONE ។

ដោយមើលឃើញពីតម្រូវការនៃភាពចាំបាច់របស់អតិថិជនក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ទៅលើកម្មវិធីកម្សាន្តនានា ក្រុមហ៊ុន METFONE និង ក្រុមហ៊ុន TIGER CAPITAL DEVELOPMENT CO., LTD បានចាប់ជាដៃគូសហការលើការផ្គត់ផ្គង់សេវា INTERNET TELEVISION សម្រាប់ប្រជាជនកម្ពុជាទាំងអស់។

ជាមួយនឹងកិច្ចសហប្រតិបត្តិការនេះ​ អតិថិជនអ៊ីនធើរណិតរបស់មិត្តហ្វូនទាំងអស់ នឹងរីករាយជាមួយអត្ថប្រយោជន៍ជាច្រើនដូចជា៖

ប្រើប្រាស់សេវាអ៊ីនធើរណិត និងទូរទស្សន៍ តាមខ្សែកាបអុបទិកតែមួយ -បណ្តាញខ្សែតែមួយពីអ្នកផ្គត់ផ្គង់សេវាអ៊ីនធើរណិត

មើលទូរទស្សន៍ដែលមានគុណភាពខ្ពស់ ជាមួយនឹងប៉ុស្តិ៍ផ្សេងៗជាច្រើន

សន្សំសំចៃថវិកា មិនចាំបាច់ចងចាំលេខទូរស័ព្ទជំនួយបន្ថែម – Hotline ជំនួយមានតែ១ប៉ុណ្ណោះ

ទូទាត់ប្រាក់ជាមួយអ្នកទទួលប្រាក់តែ១។

អតិថិជននឹងទទួលបាននូវការទស្សនាប៉ុស្តិ៍ទូរស្សន៍ច្រើងជាង១៥០ប៉ុស្តិ៍, ខ្សែភាពយន្តថ្មីៗ ល្បីៗ រាប់ពាន់រឿង ទទួលបានការផ្តល់ជូន APP សម្រាប់ទស្សនាទូរទស្សន៍ និងកម្មវិធីកម្សាន្តនៅលើទូរស័ព្ទដៃគ្រប់ពេលវេលា គ្រប់ទីកន្លែង ។

នៅក្នុងឱកាសដាក់សម្ពោធជាផ្លូវការនូវសេវា INTERNET TELEVISION អតិថិជនចំនួន៣០០០ នាក់ដំបូង ចុះឈ្មោះប្រើប្រាស់សេវា INTERNET TELEVISION នឹងទទួលបានកម្មវិធីពិសេសដែលមិនធ្លាប់មានពីមុនមក ចុះឈ្មោះថ្ងៃនេះ បង់មុន៥ខែ ថែមជូន៧ខែ ប្រើប្រាស់ដោយឥតគិតថ្លៃ ថែមជូនការតម្លើងជូនមួយកំផ្លេ ដោយឥតគិតថ្លៃ ។

METFONE គឺជាក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តលេខ1 នៅកម្ពុជា ដែលបានផ្តល់សេវាកម្មទូរគមនាគមន៍ទូទាំងប្រទេស រួមមាន ទូរស័ព្ទចល័ត , ទូរស័ព្ទអចល័តឥតខ្សែ, ទូរស័ព្ទអចល័តមានខ្សែ, ePayment (eMoney) ហើយក៏កំពុងនាំមុខនៃសេវាកម្មអ៊ីនធើរណិត ខ្សែកាប្លិ៍ អុបទិក FTTH, LeaseLine ។

METFONE មានមោទនភាពក្នុងការបម្រើសេវាកម្មទៅដល់អតិថិជនជាង8លាននាក់ ជារៀងរាល់ថ្ងៃ។

ចាប់តាំងពីឆ្នាំ2009 ក្រុមហ៊ុន METFONE បានវិនិយោគទុនទឹកប្រាក់ចំនួនរាប់រយលានដុល្លារ ដើម្បីបង្កើតបណ្តាញប្រតិបត្តិករលំដាប់ពិភពលោកមួយ ដែលអាចជឿទុកចិត្តបាន ដែលមានស្ថានីយ៍ផ្សាយសេវា ចំនួន10.000អង់តែន បណ្តាញខ្សែកាបអុបទិក ជាង23,000គីឡូម៉ែត្រ ទៅដល់100% នៃគ្រប់តំបន់ភូមិ ឃុំ ស្រុក និងខេត្តក្រុង និងប្រព័ន្ធបណ្តាញសេវាគ្របដណ្តប់ រហូតដល់ 99% នៃចំនួនប្រជាជន។

METFONE  គឺជាក្រុមហ៊ុនដែលមានសេវាគ្របដណ្តប់ធំទូលាយបំផុត និងជាបណ្តាញដែលមានគុណភាពល្អបំផុតនៅក្នុងប្រទេសកម្ពុជា៕

RELATED ARTICLES