Sunday, November 23, 2025
Homeព័ត៌មានជាតិគាត់ធ្វើនេះលឿនពេកហើយ សូម្បីសមត្ថកិច្ចក៏មិនបានចាប់អារម្មណ៍

គាត់ធ្វើនេះលឿនពេកហើយ សូម្បីសមត្ថកិច្ចក៏មិនបានចាប់អារម្មណ៍

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចខ្លួនកាលពីព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងគ្រឿងញៀន និងបានបញ្ជូនទៅសាកសួរ និងឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាន ស្រាប់តែថ្ងៃរសៀលបន្តិច ជនសង្ស័យរូបនោះបែរជាដាច់ចិត្តចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ឃុំខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ឃុំខ្លួនក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។

ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនដែលត្រូវសមត្ថកិច្ចចាប់ខ្លួន និងបានចងកធ្វើអត្តឃាតក្នុងបន្ទប់ឃុំខ្លួននោះ មានឈ្មោះពៅ សុភ័ក្រ ភេទប្រូស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង មិនអាចធ្វើការបញ្ជាក់ជុំវិញរឿងរ៉ាវជនសង្ស័យចងកសម្លាប់ខ្លួននៅក្នុងស្នងការដ្ឋាននគរបាលខេត្តនេះបានទេ។ ដោយលោកឆ្លើយថា រូបលោកមិនបានចូលកន្លែងធ្វើការទេ ព្រោះជាប់ប្រជុំជាមួយលោកអភិបាលខេត្ត។

ដោយឡែក លោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរងទទួលផ្នែកព្រហ្មទណ្ឌនគរបាលខេត្តកំពង់ឆ្នាំង ក៏មិនអាចសុំការបញ្ជាក់ជុំវិញករណីនេះបានដែរ ដោយទូរស័ព្ទរបស់លោកតេចូលតែគ្មានអ្នកលើក។

ជាមួយគ្នានេះដែរ បរិវេណស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចាប់តាំងពីពេលរសៀល (ចាប់ផ្តើមកើតហេតុការណ៍) មកដល់នឹងល្ងាចថ្ងៃដដែលនេះ គេសង្កេតឃើញមានការដាក់កម្លាំងយាមកាមយ៉ាងតឹងរឹងខុសពីសព្វដង។

គួររំលឹកថា កាលពីវេលម៉ោង៨ និង៤០នាទីព្រឹក ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងនគរបាលក្រូងកំពង់ឆ្នាំង បានបង្ក្រាបករណីជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀន១ករណី នៅចំណុចផ្លូវមុខហាងនំប៉័ង យីហោ ហេង ចំរើន ស្ថិតក្នុងភូមិទី១ សង្កាត់ខ្សាម ក្រូងកំពង់ឆ្នាំង។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះពៅ សុភ័ក្រ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។ ដោយឡែកវត្ថុតាងដកហូត រួមមាន ថ្នាំប្រភេទម៉ាទឹកកក១៥កញ្ចប់ (កញ្ចប់ធំ១កញ្ចប់) ម៉ូតូ១គ្រឿង ទូរស័ព្ទ១គ្រឿង វិសាកាតអេស៊ីលីដា គ្មានប្រាក់ចំនួន១ កាបូបស្ពាយ១ សម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួន។

ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធី។ ស្រាប់តែមិនបានប៉ុន្មានម៉ោងផង ជនសង្ស័យបែរជាសម្រេចចិត្តចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ឃុំខ្លួនទៅវិញ៕

RELATED ARTICLES