Sunday, November 23, 2025
Homeព័ត៌មានជាតិ១សបា្តហ៍ឯណោះ ល្មមតែចាប់ឃាតករជាឪពុកតិរច្ឆាននេះ

១សបា្តហ៍ឯណោះ ល្មមតែចាប់ឃាតករជាឪពុកតិរច្ឆាននេះ

ទីបំផុត ឪពុកចិត្តតិរច្ឆានដែលបានបោកកូនបង្កើតរបស់ខ្លួនផោ្ទប់នឹងសសរផ្ទះ ត្រូវបានក្រុមសមត្ថកិច្ចចាប់ខ្លួនបានហើយ កលាពីព្រឹកម៉ោង៩និង២០នាទី ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩។

យោងតាមគណនីហ្វេសប៊ុករបស់ក្រុមការងារ CPU (Child Protection Unit) បានប្ហោះសារថា​ ” ក្រុមកម្លាំងការងារ JULIET-19  របស់ CPU បានធ្វើការចាប់ខ្លួនជនល្មើសក្នុងករណីឃាតកម្មទៅលើកុមារអាយុ១៤ខែ នៅខេត្តសៀមរាប។ បន្ទាប់ពីបានធ្វើការរកខ្លួនជនល្មើសអស់រយៈពេល៧ថ្ងៃ មន្ត្រីនគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនបុរសឈ្មោះ ផ្លាយ វិភ័ត មានអាយុ៣១ឆ្នាំ ដែលត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង០៩និង៣០នាទីព្រឹក។ បុរសម្នាក់នេះនឹងត្រូវតុលាការផ្តន្ទាទោសពីបទល្មើសឃាតកម្ម និងត្រូវចូលតុលាការខេត្តសៀមរាប នៅពេលរសៀលក្នុងថ្ងៃនេះ។ សូមអបអរសាទរដល់ក្រុមកម្លាំងការងារទាំងអស់គ្នា”។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០១៩  ប្តីប្រពន្ធ២នាក់ បានកើតមានជម្លោះនឹងគ្នាពីរឿងទិញបន្លែយកមក ស្ល ប៉ះបន្លែមិនសូវល្អ លុះគ្រាន់តែទាស់សម្តី តិចតួច ស្រាប់តែបុរសជាប្តីផ្ទុះកំហឹង ស្ទុះទៅ ចាប់កូនប្រុសតូចដែលទើបនឹងមានអាយុ១ខួប ២ខែ បោកផ្ទប់នឹងសសរផ្ទះ បណ្តាលឱ្យសន្លប់ ស្តូក រួចស្ទុះទៅទាញកាំបិតបម្រុងអារកសម្លាប់ កូនបន្ថែមទៀត តែត្រូវអ្នកជិតខាងជួយឃាត់ ទាន់ និងប្រញាប់ដឹកបញ្ជូនក្មេងប្រុសរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិតដែរ តែ អកុសល ក្រោយពីសម្រាកព្យាបាលបាន១យប់ ក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអធ័ម បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង នៅចំណុចភូមិតាប្រាក់ ឃុំមានជ័យ ស្រុកប្រាសាទបាគង។

ជនសង្ស័យជាឃាតករដៃឆៅ ដែលចាប់ បោកសម្លាប់កូនប្រុសបង្កើតខ្លួនឯងដោយផ្ទាល់ដៃ មានឈ្មោះផ្លាយ វិភាត់ អាយុ៣១ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះសោម សុខុម អាយុ២៨ឆ្នាំ និងមានលំនៅក្នុងភូមិឃុកើត ហេតុខាងលើ។ ចំណែកក្មេងប្រុសរងគ្រោះ ដែលត្រូវឪបង្កើតចាប់បោកផ្ទប់នឹងសសរផ្ទះ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម មានឈ្មោះផាង ផល្លា ទើបនឹងមានអាយុ១ខួប២ខែប៉ុណ្ណោះ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ ស្ត្រីជាប្រពន្ធបានទៅផ្សារទិញម្ហូប លុះមកដល់ផ្ទះវិញ ជនបង្កជាប្តីបានមើលឃើញបន្លែដែលប្រពន្ធទិញមកនោះមិនសូវល្អ ក៏បានស្តីបន្ទោសតិចតួច លុះប្រពន្ធតមាត់ ក៏ចាប់ផ្តើមធ្វើឱ្យកើតជាជម្លោះតឹងសរសៃកដាក់គ្នាមួយប្រាវ។ បន្ទាប់មក ស្ត្រីជាប្រពន្ធបានដើរទៅយកទឹកមករកលាងបន្លែ ស្រាប់តែបុរសជាប្តីកំណាចចិត្តឃោរឃៅ បានស្ទុះទៅចាប់លើកកូនតូចអាយុទើបនឹង១ខួប២ខែ មកបោកផ្ទប់នឹងសសរផ្ទះ បណ្តាលឱ្យកូនតូចសន្លប់ស្តូកស្តឹងលែងដឹងខ្លួនតែម្តង។

ប្រភពដដែលបន្តថា ក្រោយពីចាប់បោកកូនប្រុសសន្លប់រួចហើយ ជនដៃដល់ជាឪពុក ក៏ស្ទុះទៅទាញកាំបិតប៉័ងតោ បម្រុងយកមកអារកកូនប្រុសបន្ថែមទៀត តែត្រូវប្រពន្ធប្រទះឃើញស្រែកឆោឡោផ្អើលដល់អ្នកជិតខាង ចូលមកជួយឃាត់ ធ្វើឱ្យជនដៃដល់ភ័យ ក៏ស្ទុះរត់គេចខ្លួនបាត់ស្រមោល។ ចំណែកស្ត្រីជាម្តាយក៏ប្រញាប់ប្រញាល់ដឹកបញ្ជូនកូនប្រុសទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិតភ្លាមៗដែរ តែអកុសល ក្រោយពីក្រុមគ្រូពេទ្យជួយព្យាបាលយ៉ាងយកចិត្តទុកដាក់អស់ពេល១យប់ ស្រាប់តែមកដល់វេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ក្មេងប្រុសរងគ្រោះ ក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។

បច្ចុប្បន្នសមត្ថកិច្ចជំន្ញាកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅកាន់តុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES