Sunday, November 23, 2025
Homeព័ត៌មានជាតិហ៊ានណាស់អាគាត់នេះ លបឡើងផ្ទះចូលដល់បន្ទប់កូនស្រីគេតែម្តង

ហ៊ានណាស់អាគាត់នេះ លបឡើងផ្ទះចូលដល់បន្ទប់កូនស្រីគេតែម្តង

ខេត្តត្បូងឃ្មុំ ៖ បុរសល្មោភកាមម្នាក់បានធ្វើសកម្មភាពលបឡើងទៅលើផ្ទះអ្នកភូមិម្នាក់ រួចក៏ចូលទៅធ្វើសកម្មភាពចាប់រំលោភកូនស្រីរបស់គេ រហូតដល់បានសម្រេច លុះរឿងរ៉ាវបែកធ្លាយក៏ត្រូវឪពុកម្តាយក្មេងស្រីរងគ្រោះរាយការណ៍ប្រាប់សមត្ថកិច្ច ចុះអន្តរាគមន៍ចាប់ខ្លួនជនល្មោភកាមបានភ្លាមៗ នាំយកទៅចាត់ការតាមច្បាប់។

ករណីប្រុសព្រានលបឡើងផ្ទះរំលោភកូនស្រីគេទាំងកណ្តាលយប់នេះ បានកើតឡើងកាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចលើផ្ទះរបស់ក្មេងស្រីរងគ្រោះ ស្ថិតក្នុងស្រុកត្បូងឃ្មុំ។ លុះមកដល់វេលាម៉ោង២រំលងអធ្រាត្រថ្ងៃដដែល ក៏ត្រូវសមត្ថកិច្ចចុះចាប់ខ្លួនជនសង្ស័យជាប់។

ជនសង្ស័យល្មោភកាមដែលចាប់រំលោភកូនស្រីគេ មានឈ្មោះយ៉ង រតនា អាយុ៣០ឆ្នាំ មុខរបរកម្មករធ្វើលូដាក់តាមដងផ្លូវជាតិលេខ៧ ស្នាក់នៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះច.ថ.ស.ហ អាយុ១៤ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យខាងលើ គឺជាកម្មករធ្វើលូដាក់តាមដងផ្លូវជាតិលេខ៧ និងបានស្នាក់នៅក្បែរផ្ទះរបស់ក្មេងស្រីរងគ្រោះ។ លុះមកដល់វេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកក្កដា  ឆ្នាំ២០១៩ ជនសង្ស័យក៏បានធ្វើសកម្មភាពលបឡើងផ្ទះក្មេងស្រីរងគ្រោះ រួចក៏ចាប់រំលោភក្មេងស្រីរងគ្រោះរហូតដល់បានសម្រេច។

ប្រភពដដែលបន្តថា បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់ចុះមកសម្ងំធ្វើដូចមិនដឹងរឿង។ ចំណែកក្មេងស្រីរងគ្រោះបានប្រាប់រឿងរ៉ាវឱ្យម្តាយឪពុកបានដឹង រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍ និងទទួលបានបញ្ជាពីលោកហាក់ សៀកលីម ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន នៅវេលាម៉ោង២រំលងអធ្រាត្រថ្ងៃដដែល។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ កសាងសំណុំរឿងបញ្ជូនបន្តទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ចាត់ការតាមនីតិវិធី៕

RELATED ARTICLES