Sunday, November 23, 2025
Homeព័ត៌មានជាតិអ្នករត់កង់៣ឥណ្ឌា លែងដឹងខុសត្រូវហើយ... ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងយប់

អ្នករត់កង់៣ឥណ្ឌា លែងដឹងខុសត្រូវហើយ… ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងយប់

ភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូកង់បីឥណ្ឌាម្នាក់ បាត់បង់ស្មារតី រវើរវាយនិយាយមិនដឹងខុសត្រូវ សង្ស័យត្រូវគេដាក់ថ្នាំ យកលុយអស់ជាង១០ម៉ឺនរៀល និងទ្រព្យសម្បត្តិ ហើយក៏ដូចជាបែកថ្នាំ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកសួរនាំ កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅខាងជើងវត្តនាគវ័ន័ តាមបណ្តោយផ្លូវលេខ៦០៨ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅនឹងកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះបើកម៉ូតូកង់បីឥណ្ឌា មួយគ្រឿង ពណ៌ស គ្មានស្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចខាងលើ បានឈប់ម៉ូតូកង់បី រួចដកទូរស័ព្ទមកចុចលេងធម្មតា។ មួយសន្ទុះក្រោយមក  ស្រាប់តែជនរងគ្រោះបានស្រែកប្រាប់ថា “ជួយខ្ញុំផងៗ” ខណៈនោះប្រជាពលរដ្ឋបានដើរទៅមើលឃើញជនរងគ្រោះដេកនៅលើម៉ូតូកង់បី ក្នុងសភាពរវើរវាយបាត់បង់ស្មារតី និយាយមិនដឹង ខុសត្រូវ។

ពេលនោះ ប្រជាពលរដ្ឋបានឆែកទៅលើជនរងគ្រោះ ក៏ប្រទះឃើញទូរស័ព្ទមួយគ្រឿង  យកទំនាក់ទំនងទៅសាច់ញាតិភ្លាមៗ ខណៈនោះក៏ឃើញស្ត្រីម្នាក់បានមកដល់ទីតាំងកើតហេតុ ដោយបានអះអាងថា ជាបងស្រីរបស់នាងជនរងគ្រោះ ហើយប្រាប់ថា ប្អូនរបស់គាត់មានឈ្មោះប៊ុនលី សុខលុយ ភេទប្រុស អាយុ២៦ឆ្នាំ ទើបនឹងទិញម៉ូតូកង់បីមករត់ និងស្នាក់ជាមួយគាត់នៅឯចម្ការដូង។ បងស្រីជនរងគ្រោះថា ប្អូនរបស់គាត់បានបាត់លុយអស់ចំនួន១០ម៉ឺនរៀល ដោយសង្ស័យថា មានជនសង្ស័យដាក់ថ្នាំយកលុយពីប្អូនរបស់គាត់។

ករណីខាងលើនេះ សមត្ថកិច្ចនៅមិនទាន់សន្និដ្ឋានថា ជាករណីត្រូវថ្នាំ រីឯជាករណីអ្វីនៅឡើយនោះទេ។ ក្រោយកើតហេតុ សមត្ថកិច្ចបានយកម៉ូតូកង់បី និងជនរងគ្រោះមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ ដើម្បីសួរនាំ  និងស្រាវជ្រាវបន្ត៕

RELATED ARTICLES