Sunday, November 23, 2025
Homeព័ត៌មានជាតិនាងខឹងបំផុតរហូតប្តឹងប៉ូលិស អារឿងមិនព្រមប្រាប់មួយម៉ាត់

នាងខឹងបំផុតរហូតប្តឹងប៉ូលិស អារឿងមិនព្រមប្រាប់មួយម៉ាត់

ខេត្តកំពត ៖ នារីវ័យក្មេងម្នាក់បានរត់មកប្តឹងសមត្ថកិច្ចទាំងត្រហេបត្រហបថា មានបុរសម្នាក់ប៉ុនប៉ងចាប់រំលោភនាងក្នុងបន្ទប់ទឹក ខណៈដែលនាងទើបនឹងក្រោកពីដេកដើរចូលបន្ទប់ទឹក ស្រាប់តែប្រុសព្រានរូបនោះ ស្ទុះមកចាប់ឱបពីក្រោយ រួចផ្តួលនាងប៉ងរំលោភក្នុងបន្ទប់ទឹក ទាំងកំរោល តែត្រូវនាងប្រឹងរើបម្រះរួច រត់មកប្តឹងសមត្ថកិច្ចតែម្តង ព្រោះតែខឹងរឿងជនសង្ស័យប្រុងធ្វើអ្វី ដោយមិនបានប្រាប់នាងមុនមួយម៉ាត់។

ករណីប៉ុនប៉ងរំលោភសេពសន្ថវៈខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុច ក្នុង ផ្ទះជួល១កន្លែង ស្ថិតក្នុងស្រុកកំពង់ត្រាច។

ជនសង្ស័យដែលប៉ុនប៉ងរំលោភស្រីក្មេងមិនបានសម្រេច បែរជាជាប់ខ្នោះវិញនោះ មានឈ្មោះហង្ស មុន្នីឧត្តម ហៅដា អាយុ២៥ឆ្នាំ រស់នៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច។ ចំណែកនារីរងគ្រោះ មានអាយុ១៦ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីរបស់នារីរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ នាងទើបនឹងងើបពីដេក ហើយដើរចូលបន្ទប់ទឹកក្នុងផ្ទះរបស់នាង ស្រាប់តែរំពេចនោះ ក៏លេចមុខជនសង្ស័យឈ្មោះមុន្នីឧត្តម ហៅដា ចូលមកពីក្រោយ ហើយចាប់នាងផ្តួល រួចប៉ុនប៉ងរំលោភនាង ទាំងកំរោលតែម្តង ដោយគ្មានបាននិយាយប្រាប់មុនមួយម៉ាត់។

នារីរងគ្រោះបន្តថា ពេលឃើញសកម្មភាពជនសង្ស័យធ្វើមកលើនាងយ៉ាងកំរោលបែបនេះ នាងក៏បានរើបម្រះ និងស្រែកឱ្យគេជួយ រហូតផ្អើលដល់អ្នកជិតខាង ព្រមទាំងសមត្ថកិច្ចមូលដ្ឋានចុះទៅដល់អន្តរាគមន៍ចាប់ឃាត់ខ្លួន ជនសង្ស័យភ្លាមតែម្តង។

នារីរងគ្រោះ បានបញ្ជាក់ថា ពេលនេះ នាងមិនមានការខូចខាតអ្វីទាំងអស់ តែអ្វីដែលនាងខឹងបំផុតនោះ គឺជនសង្ស័យចូលមកចាប់នាងផ្តួលក្នុងបន្ទប់ទឹក ប៉ុនប៉ងរំលោភសេពសន្ថវៈទាំងគ្មានបាននិយាយគ្នាមួយម៉ាត់សោះ ទើបនាងខឹង សម្រេចចិត្តប្តឹងសមត្ថកិច្ចឱ្យចាត់ការតាមច្បាប់តែម្តង។

ក្រោយកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មកធ្វើការសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES