Sunday, November 23, 2025
Homeព័ត៌មានជាតិប្អូនស្រីសុំសាកថ្មទូរស័ព្ទសោះ បងថ្លៃបង្វែរទៅជារឿងបែបនេះវិញ

ប្អូនស្រីសុំសាកថ្មទូរស័ព្ទសោះ បងថ្លៃបង្វែរទៅជារឿងបែបនេះវិញ

ខេត្តកំពង់ស្ពឺ ៖ នារីវ័យក្មេងម្នាក់ប្រើទូរស័ព្ទអស់ថ្ម ក៏យកទៅសាកនៅផ្ទះបងស្រីបង្កើតរបស់ខ្លួន លុះទៅដល់បងស្រីមិននៅ នៅតែបងថ្លៃ ស្រាប់តែឃើញឱកាសល្អ បងថ្លៃកំហូចក៏ចាប់ដោតឌុយធំ (រំលោភប្អូនថ្លៃ) រហូតដល់បានសម្រេច លុះនារីរងគ្រោះជាប្អូនថ្លៃដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបងថ្លៃល្មោភកាម យកទៅចាត់ការតាមច្បាប់។

ករណីនារីក្រមុំទៅសាកថ្មទូរស័ព្ទ បែរជាត្រូវបងថ្លៃកំហូច ចាប់ដោតឌុយធំជំនួស (ចាប់រំលោភ) បានកើតឡើង កាលពីល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចខាងលើផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិកណ្តក់ ឃុំព្រៃក្រសាំង ស្រុកឧដុង្គ។

ជនសង្ស័យល្មោភកាមត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះលី រ៉េន អាយុ២៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកនារីរងគ្រោះជាប្អូនថ្លៃ មានឈ្មោះ ហ.ស.គ អាយុ១៩ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

តាមសម្តីរបស់នារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នាងកំពុងលេងទូរស័ព្ទសុខៗ ក៏ស្រាប់តែអស់ថ្ម ទើបនាងបានដើរសំដៅទៅផ្ទះបងស្រីបង្កើត បំណងយកទូរស័ព្ទទៅសាកថ្ម។ លុះទៅដល់ មិនជួបបងស្រីនោះទេ ឃើញនៅតែបងថ្លៃឈ្មោះលី រ៉េន ប៉ុណ្ណោះ ហើយភ្លាមនោះ បងថ្លៃសួរនាងថា មានការអី? នាងក៏ប្រាប់ថា យកទូរស័ព្ទមកសាកថ្មបន្តិច ពេលនោះ បងថ្លៃក៏ប្រាប់ឱ្យនាងឡើងទៅដោតឌុយភ្លើងសាកថ្មទូរស័ព្ទនៅលើផ្ទះទៅ។

នារីរងគ្រោះ បន្តថា លុះពេលដែលនាងឡើងទៅលើផ្ទះ បម្រុងនឹងដោតឌុយសាកថ្មទូរស័ព្ទទៅហើយ ស្រាប់តែលេចមុខបងថ្លៃ (ជនសង្ស័យ) ឡើងទៅតាមពីក្រោយ រួចក៏ធ្វើសកម្មភាពចាប់ឱបនាងពីក្រោយ និងបានចាប់សម្រាតខោអាវនាងចេញអស់ រួចក៏ចាប់បង្ខំនាងរំលោភរហូតដល់បានសម្រេច។

ក្រោយកើតហេតុ នារីរងគ្រោះក៏បានរត់ចុះពីលើផ្ទះបងស្រីមកវិញ រួចក៏ទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យនាំយកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចអ្វីដែលប្អូនថ្លៃស្រី (នារីរងគ្រោះ) ប្តឹងចោទប្រកាន់មែន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។

នារីរងគ្រោះមានឈ្មោះ ហ.ស.គ អាយុ១៩ ឆ្នាំ រស់នៅក្នុងភូមិកណ្តក់ ឃុំព្រៃក្រសាំង ស្រុកឧដុង្គ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានយកទូរស័ព្ទដៃមួយគ្រឿង យកទៅបញ្ចូលភ្លើង ក្នុងផ្ទះបងថ្លៃប្រុសឈ្មោះលី រ៉េន អាយុ២៦ឆ្នាំ ហើយបងស្រីរបស់គាត់មិននៅផ្ទះ នៅតែជនសង្ស័យបានចាប់នាងរំលោភ រហូតបានសម្រេច។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកឧដុង្គ កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

RELATED ARTICLES