រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ស្រាបៀរអាន់ឆ័រ បានរៀបចំកម្មវិធីប្រគល់រង្វាន់ជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លាររ ចំនួន៣រូប ពីកម្មវិធី “ឈ្នះរង្វាន់ស្រាបៀរ និងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ក្រុមការងារស្រាបៀរអាន់ឆ័រ អ្នកឈ្នះរង្វាន់ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

កម្មវិធី “ឈ្នះរង្វាន់ស្រាបៀរ និងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ” ត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរអាន់ឆ័រ ក្នុងគោលបំណងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ចំពោះអតិថិជនដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរអាន់ឆ័រ សម្រាប់គ្រប់កម្មវិធីគ្រប់ឱកាស។
លោកកង សុវណ្ណ មកពីខេត្តកោះកុង ដែលជាអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារ ពីស្រាបៀអាន់ឆ័រ បានមានប្រសាសន៍ថា “ខ្ញុំហូបស្រាបៀរអាន់ឆ័រ នៅពេលមានកម្មវិធីជួបជុំបងប្អូន និងមិត្តភក្តិ។ ខ្ញុំគាស់កំប៉ុងស្រាបៀរអាន់ឆ័រ ឃើញត្រូវរង្វាន់មួយម៉ឺនដុល្លារ។ កាលនោះ ខ្ញុំមានអារម្មណ៍រំភើបរីករាយក្រៃលែង ដឹងថាត្រូវរង្វាន់ពីស្រាបៀរអាន់ឆ័រ ពីព្រោះពីមុន មិនដែលមានរង្វាន់អ៊ីចឹង ឥឡូវឃើញត្រូវរង្វាន់ពិតៗ។ នេះជាលើកទីមួយសម្រាប់ខ្ញុំត្រូវរង្វាន់ធំមួយម៉ឺនដុល្លារ ពីស្រាបៀរអាន់ឆ័រ។ ខ្ញុំផ្តាំផ្ញើឲ្យអតិថិជន សូមជឿជាក់លើស្រាបៀរអាន់ឆ័រ ពិតជាផ្តល់រង្វាន់ពិតៗមែន”។

លោកធន ឈាងហៃ មកពីខេត្តកណ្តាល ដែលជាអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារ ពីស្រាបៀអាន់ឆ័រ បានមានប្រសាសន៍ថា “ខ្ញុំតែងតែពិសាស្រាបៀរអាន់ឆ័រ នៅពេលជួបជុំបងប្អូន និងមិត្តភក្តិ។ ខ្ញុំមានអារម្មណ៍រំភើបសប្បាយរីករាយនៅពេលដឹងថា ត្រូវរង្វាន់ធំ។ ខ្ញុំផ្តាំផ្ញើឲ្យបងប្អូនអតិថិជនពិសាស្រាបៀរអាន់ឆ័រ ដើម្បីមានឱកាសត្រូវរង្វាន់ធំដូចរូបខ្ញុំ”។
ចំណែកឯលោកសុត វែង មកពីខេត្តកណ្តាល ដែលជាអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារ ពីស្រាបៀអាន់ឆ័រ បានមានប្រសាសន៍ថា “ខ្ញុំអារម្មណ៍អររំភើបសប្បាយ នៅពេលដឹងត្រូវរង្វាន់១ម៉ឺនដុល្លារ ពីស្រាបៀអាន់ឆ័រ។ ខ្ញុំមិនដែលត្រូវរង្វាន់ធំអ៊ីចឹងពីមុនទេ។ ខ្ញុំសូមផ្តាំផ្ញើឲ្យបងប្អូនសូមពិសាស្រាបៀរអាន់ឆ័រ ឲ្យបានច្រើនពីព្រោះស្រាបៀរអាន់ឆ័រ មានរសជាតិឆ្ងាញ់ ព្រមទាំងមានរង្វាន់ជាច្រើន។ ខ្ញុំមានអារម្មណ៍រំភើបខ្លាំង ហើយខ្ញុំនឹងយកលុយនេះទៅពង្រីកមុខរបរ”។

អ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារ ចំនួនបីរូបបានទទួលរង្វាន់ពីលោក Hew Foong Yoon ប្រធានគ្រប់គ្រងផ្នែកទីផ្សារប្រចាំប្រទេស និងលោក Fahmi Rajendra ប្រធានគ្រប់គ្រងផ្នែកទីផ្សារនៃនៃក្រុមហ៊ុនស្រាបៀរអាន់ឆ័រ។
កម្មវិធីឈ្នះរង្វាន់ស្រាបៀរ និងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ ចាប់ផ្តើមពីថ្ងៃនេះរហូតដល់ដំណាច់ឆ្នាំ២០១៩។ រាល់ការជាវស្រាបៀរអាន់ឆ័រ លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ស្រាបៀរអាន់ឆ័រ ១កំប៉ុង ១២កំប៉ុង ២៤កំប៉ុង ព្រមទាំងរង្វាន់ទឹកប្រាក់១០០ (មួយរយ) ដុល្លារ, ១០០០ (មួយពាន់ដុល្លារ និង១០០០០ (មួយម៉ឺន) ដុល្លារ ពីស្រាបៀរអាន់ឆ័រ។ ក្រុមហ៊ុននឹងរៀបចំពេលវេលាជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារ និងអ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារ ដើម្បីបើករង្វាន់ដ៏អស្ចារ្យនេះ នៅការិយាល័យរោងចក្រស្រាបៀរអាន់ឆ័រ។ ចំពោះរង្វាន់ផ្សេងទៀត លោកអ្នកអាចបើកភ្លាមនៅតាមដេប៉ូចែកចាយស្រាបៀរអាន់ឆ័រ។

បញ្ជាក់៖ ដើម្បីបើករង្វាន់ លោកអ្នកត្រូវបង្ហាញសម្បកកំប៉ុង និងក្រវិលកំប៉ុងដែលឈ្នះរង្វាន់។
សូមប្រញាប់ឡើង! ជាវស្រាបៀរអាន់ឆ័រ ដើម្បីមានឱកាសឈ្នះរង្វាន់១ម៉ឺនដុល្លារ រាល់ខែ! អ្នកឈ្នះបន្ទាប់អាចជារូបអ្នក!!!
ចំពោះព័ត៌មានបន្ថែម សូមទាក់ទងមកយើងខ្ញុំតាមរយៈលេខ៖ 092 333 900 / 010 833 000។
រីករាយស្រស់ថ្លា
ពិសាដោយការទទួលខុសត្រូវ៕



