Thursday, July 17, 2025
Homeព័ត៌មានអន្តរជាតិព្យុះទីហ្វុង Cimarom កំពុងវាយប្រហារភាគខាងលិចប្រទេសជប៉ុន

ព្យុះទីហ្វុង Cimarom កំពុងវាយប្រហារភាគខាងលិចប្រទេសជប៉ុន

យោងតាមប្រភពព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ បានឱ្យដឹងថា ព្យុះទីហ្វុង ដែលមានឈ្មោះថា Cimarom កំពុងវាយប្រហារនៅភាគខាងលិចនៃប្រទេសជប៉ុន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដែលអាចបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង និងការបាក់ដី។

យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន បានឱ្យដឹងថា ព្យុះទីហ្វុង Cimarom មានល្បឿន២១៦គីឡូម៉ែត្រ ក្នុង១ម៉ោង កំពុងវាយប្រហារនៅកោះ Goto។ ព្យុះនេះអាចនឹងបន្តដំណើរមកលើតំបន់ដីគោក នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ រួចបន្តដំណើរឆ្ពោះមកភាគខាងជើងនៃប្រទេសជប៉ុន នៅព្រឹកថ្ងៃសុក្រ។

ទីភ្នាក់ងារដដែលនោះ បានឱ្យដឹងទៀតថា ព្យុះនេះអាចនឹងធ្វើដំណើរមកដល់តំបន់ ដែលទើបរងគ្រោះ កាលពីខែកក្កដា ដែលបានសម្លាប់មនុស្សជាង២២០នាក់។ សម្រាប់ថ្ងៃព្រហស្បតិ៍ នេះ នៅភាគកណ្តាលប្រទេសជប៉ុន  មានភ្លៀងធ្លាក់ឡើងដល់កម្ពស់៨០០មីល្លីម៉ែត្រ ហើយត្រូវបានគេរំពឹងថា និងអាចឡើងខ្ពស់ជាងនេះ នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨។

គួររំលឹកថា សម្រាប់ឆ្នាំ២០១៨នេះ ប្រទេសជប៉ុន បានជួបគ្រោះធម្មជាតិធំៗជាច្រើនលើករួចមកហើយ មានដូចជា ការបាក់ដី ជំនន់ទឹកភ្លៀង និងរលកកម្តៅ និងចុងក្រោយនេះ គឺព្យុះទីហ្វុង នេះបន្ថែមទៀត”

RELATED ARTICLES