Friday, May 2, 2025
Homeកីឡាអន្ដរជាតិស្ងាត់ៗ Barcelona ត្របាក់បានខ្សែមប្រើ Vidal

ស្ងាត់ៗ Barcelona ត្របាក់បានខ្សែមប្រើ Vidal

ក្លឹបអ្នកមានបុណ្យBarcelona ទិញបានកីឡាករខ្សែបម្រើប្រយុទ្ធ Vidal ពីក្លឹប ជើងឯកបាល់ទាត់អាល្លឺម៉ង់ Bayern មុននឹងហបិទរដូវកាលដោះដូរ។ នេះបើយោងតាមប្រភពព័ត៌មានប៊ី-ប៊ី-ស៊ី ចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី៤ សីហា ខែ២០១៨។
ប្រភពព័ត៌មានដដែលនោះ បានឲ្យដឹងទៀតថា ក្លឹបBarcelona បានចំណាយលុយជាង ៣៥ លានដុល្លារ និងផ្តល់កុងត្រារយៈពេល៣ឆ្នាំដល់កីឡាករសញ្ជាតិស៊ីលី។
កីឡាករវ័យ៣១ឆ្នាំ នឹង ត្រូវពិនិត្យសុខភាពក្នុងរយៈពេល ពីរ បីថ្ងៃខាងមុខ។
នៅលើគេហទំព័ររបស់ក្លឹប Barcerlona បាន សរសេររៀបរាប់ថា ៖ យើងសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដំពោះកីឡាករ Vidal ដែលបានស្ម័គ្រចិត្តមករួមរស់ជាមួយក្លឹបរបស់យើង។​ចំណែកឯក្លឹបBayern វិញក៏បានជូនពរកីឡាកររូបនេះឲ្យជួបតែសំណាងល្អនៅក្នុងទឹកដីអេស្ប៉ាញ។

Vidal បានចូលមកលេងឲ្យក្លឹបBayern កាលពីឆ្នាំ ២០១៥ ក្រោយពីផ្លាស់មកពីសេះបង្កង់Juventus ។ នៅជាមួយក្លឹបនេះ ធ្លាប់ស៊ុតបាល់បាន ១៤គ្រាប់ក្នុង ការបង្ហាញវត្តមាន ៧៩ប្រកួត។ បីឆ្នាំនៅជាមួយក្លឹប Bayern ធ្លាប់លើកពានអាល្លឺម៉ង់ប៊ុនដេស្លីហ្គារៀងរាល់ឆ្នាំតែម្តង៕

RELATED ARTICLES