Friday, May 2, 2025
Homeកីឡាអន្ដរជាតិក្លឹម Real Madrid រកបានម្ចាស់បេះដូងហើយ

ក្លឹម Real Madrid រកបានម្ចាស់បេះដូងហើយ

ទីបំផុតការស្វែងរកគ្រូបង្វឹកថ្មីរបស់ក្លឹបយក្យអេស្ប៉ាញReal Madrid បានបទបែនខុសពីការរំពឹងទុក ១០០ភាគរយ ដែលគ្មាននរណាម្នាក់ នឹកស្មានដល់ទាល់តែសោះ ដោយសារតែអ្វីដែលគេមាននៅ​ក្នុងដៃពេលនេះ គឺមិនមានក្នុងបញ្ជីគ្រូបង្វឹកអាទិភាពដែលគេចង់បាននោះទេ ។

អីឡូវនេះ ស្តេច ស Real Madrid បានរក​ឃើញ​គ្រូបង្វឹកថ្មីដែលត្រូវចូលមកស្នងតំណែងរបស់ហ្ស៊ីដានបានហើយគឺលោក Julen Lopetegui គ្រូបង្វឹកក្រុមជម្រើសជាតអេស្ប៉ាញផ្ទាល់តែម្តង។

លោកហ្ស៊ីដាន ដែលជាគ្រូបង្វឹកដឹកនាំក្លឹប Real Madrid ឈ្នះ ពានឆេមពានលីក 3ឆ្នាំជាប់ៗគ្នា  បានប្រកាសចុះចេញពីតំណែងកាលពីខែឧសភា រយៈពេលតែប៉ុន្មានថ្ងៃក្រោយពីហែរពានឆេមពានលីក ធ្វើឲ្យមានការភ្ញាក់ផ្អើលពីសំណាក់មន្ត្រីក្លឹប។

ក្រោយការចាកចេញរបស់លោកហ្ស៊ីដាន​បាននិយាយ​ពាក្យតែមួយមាត់ថា ក្លឹបត្រូវការសំឡេងអ្នកដឹកនាំ​ផ្សេង។

លោក Len Lopetegui  ធ្លាប់ដឹកនាំក្រុម​ Porto រយៈ ពេល២ឆ្នាំ មុនពេលទៅដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញកាលពីឆ្នាំ ២០១៦​។

គ្រូបង្វឹកវ័យ៥១ឆ្នាំ នឹងចូលមកកាន់តំណែងដឹកនាំក្លឹបReal Madrid ក្រោយពេលបញ្ចប់ការប្រកួតបាល់ទាត់ពិភពលោក ២០១៨ នៅប្រទេសរុស្ស៊ី។

អតីតកីឡាករចាំទីរបស់Real Madrid រូបនេះបានចាប់ផ្តើមអាជីពដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញអាយុក្រោម ១៧ឆ្នាំ  តាំងពីឆ្នាំ ២០០៣ បន្ទាប់មកអាយុក្រោម២០ឆ្នាំ  និងអាយុក្រោយ២១ឆ្នាំ៕

RELATED ARTICLES