Friday, September 12, 2025
Homeតារាខ្មែរឡាយ លក្ខិណា មានទីផ្សារនៅកាណាដា និងអាមេរិក

ឡាយ លក្ខិណា មានទីផ្សារនៅកាណាដា និងអាមេរិក

កាណាដា ៖ ឡាយ លក្ខិណា ត្រៀមច្រៀងសម្ដែងនៅកាណាដា ទ្រង់ទ្រាយធំ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីនាងបានបញ្ចប់ការច្រៀងសម្ដែងជាមួយតារាចម្រៀង រ័ត្ន រចនា, ចាន់ឡៃ វលក្ខណ៍ និងឈិន ម៉ានិច្ច កាលពីដើមខែសីហា ខណៈដែលកាលពីថ្ងៃទី១៦ ខែសីហា និង៣០ ខែសីហា លក្ខិណា ក៏រីករាយពេលច្រៀងសម្ដែងជាមួយលោកម៉ាដូណា លើទឹកដីអាមេរិក ពោលគឺអ្នកមេម៉ាយឆើតឆាយរូបនេះ ក្រសោបទីផ្សារចម្រៀងទាំងនៅកាណាដា និងអាមេរិក នៅពេលដែលតារាសម្ដែងខ្មែរ ទៅច្រៀងនៅទីនោះ ភាគច្រើនគឺតែងតែមាន មុខនាងនៅលើឆាកទាំងនោះ ជាញឹកញាប់តែម្ដង។

 ឡាយ លក្ខិណា ថ្លែងថា នាងនឹងច្រៀងសម្ដែងនៅទី២៥ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងវេនឃូវើរ (Vencouver) កាណាដា ក្នុងកម្មវិធី Gala វប្បធម៌ ដែលមានសិល្បករជាច្រើនចូលរួម ។ ជាមួយគ្នានេះដែរ លក្ខិណា បានបណ្ដើរគូស្នេហ៍ថ្មី ជាស្រីភេទដូចគ្នា ដោយបើកចំហ ទាំងទៅអាមេរិក និងនៅកាណាដា ដែលមើលទៅនាងមានក្ដីសុខខ្លាំងជាងពេលណាទាំងអស់។ប៉ុន្ដែពេលមានគេខម្មិនសួរថា ពេលណានាងនាំគូស្នេហ៍ថ្មី មកលេងស្រុកខ្មែរ លក្ខិណា មិនដែលឆ្លើយតបឡើយ ។

 សូមរំលឹកថា ឡាយ លក្ខិណា ត្រូវចេញទៅច្រៀងសម្ដែងនៅកាណាដា ត្រឹមតែរយៈពេល៣ខែ កាលពីចុងខែតុលា ឆ្នាំ២០២៥  ដែលតាមគម្រោង នាងត្រូវវិលចូលស្រុកវិញ នៅនៅខែមករា ឆ្នាំ២០១៩ ប៉ុន្ដែ៧ឆ្នាំទៅហើយ លក្ខិណា លែងនឹកនាចូលស្រុក ។ ប្រភពថា ឡាយ លក្ខិណា មិនសប្បាយចិត្ត ពេលនាងដាក់ចិត្តកាយប្រឡូកសិល្បៈពេញទំហឹងវិញ កាលពីឆ្នាំ២០១៦ ក្រោយផ្អាកលេងសិល្បៈ ទៅលក់ខោអាវនៅផ្សារអូរឫស្សី ១២ឆ្នាំ តែផលិករ និងអ្នករៀបចំកម្មវិធីខ្លះ មើលរំលងនាង។ បញ្ហានេះហើយបានជាធ្វើឲ្យ លក្ខិណា ឆក់ឱកាសទៅរកលុយនៅក្រៅស្រុក ហើយឃើញថា កាក់កបខ្លាំង ព្រោះនាងអាចច្រៀងបទមរតកដើមបានដោយរលូន ទើបនាងបានប្រគល់មុខរបរលក់ខោអាវ ទៅឲ្យប្អូនស្រី ជាអ្នកលក់បន្ដពីនាងនៅហាងមួយ ក្បែរផ្សារ TK ខណ្ឌទួលគោក ។ ចំណែកការខកខានចូលស្រុករបស់លក្ខិណា រហូតមកដល់ពេលនេះ ត្រូវបានគេជឿថា ដោយសារតែនាងមានការធានាពីសំណាក់គូស្នេហ៍ភេទដូចគ្នា ឲ្យបន្ដទៅរស់នៅកាណាដា ដោយសុវត្ថិភាព ហើយពេលនេះ នាងមិនត្រឹមតែអាចរកលុយបានស្រួលជាងនៅស្រុកខ្មែរទេ ប៉ុន្ដែនាងក៏កក់ក្ដៅបេះដូងផងដែរ ។

 សូមបញ្ជាក់ថា ក្រៅពីឡាយ លក្ខិណា ក៏មានអតីតតារាខ្មែរ មួយចំនួន កំពុងរស់នៅកាណាដា ដោយបន្ដអាជីពចម្រៀងដែរ មានដូចជា អ្នកនាងម៉ុក អានីត និងលោកខេវិន ជាដើម ខណៈដែលអ្នកនាងសៀម ស្រីណុច និង រស់ ម៉ូនីកា ទៅរស់នៅប្រទេសនេះ យូរឆ្នាំហើយ តែពួកគេមិនដែលចេញច្រៀងសម្ដែងទេ ។ សម្រាប់ឡាយ លក្ខិណា ដែលទោះជាមានវ័យជ្រេបន្ដិច ប៉ុន្ដែនាងនៅតែមានសម្រស់ផូរផង់ ដើមទ្រូងទ្រលុកទ្រលន់ ទើបពេលនាងបើកស្នេហ៍ជាសាធារណៈជាមួយគូស្នេហ៍ស្រីដូចគ្នានេះ ធ្វើឲ្យប្រុសៗទាំងនៅក្នុងនិងក្រៅស្រុក ខកចិត្តមិនតិចនាក់ឡើយ ។ ប៉ុន្ដែតាមព័តមានថា មូលហេតុដែលឡាយ លក្ខិណា មើលរំលងប្រុសចង់ស្អំបេះដូងនាង ហើយមកបេតីស្រីភេទវិញនេះ គឺដោយសាតែនាងឈឺចាប់នឹងស្នេហាខកបំណងនាគ្រាកន្លងមក និងលែងជឿទុកចិត្តលើប្រុសៗទៀត ទើបនាងប្ដូរមកជាភ្ជាប់ស្នេហាជាមួយមនុស្សស្រីវិញម្ដង។ ការបើកស្នេហ៍ភេទដូចគ្នា ជាចំហ របស់ឡាយ លក្ខិណា នាពេលនេះ គឺដូចគ្នាទៅនឹងតារាចម្រៀងដែលកំពុងផ្អែមល្ហែមស្នេហ៍ជាមួយប្ដីជាស្រីភេទដែរ ដូចជា លី អ៊ីវ៉ាធីណា, អេនីហ្សាម និងម៉ៃយ៉ា ជាដើម៕ 

        

RELATED ARTICLES