Monday, June 23, 2025
Homeព័ត៌មានអន្តរជាតិ“ពិធីបញ្ចប់ការសិក្សា១០ម៉ឺន” លើកទីបីជាគំរូ សម្រាប់​សុវត្តិភាព និងសណ្ដាប់ធ្នាប់

“ពិធីបញ្ចប់ការសិក្សា១០ម៉ឺន” លើកទីបីជាគំរូ សម្រាប់​សុវត្តិភាព និងសណ្ដាប់ធ្នាប់

ការប្រារព្ធពិធីបញ្ចប់វគ្គសិក្សា ជំនាន់ទី១១៤នៃមជ្ឈមណ្ឌលបេសកម្មស៊ីយ៉ូន របស់ពូជអំបូរទាំង១២ នៃស៊ីនឆន់​ជីអតីតគ្រូគង្វាលចំនួន៦៧២៤នាក់ បានបញ្ចាប់វគ្គសិក្សា….. គឺច្រើនជាង១០ដងបើប្រៀប​ទៅនឹងឆ្នាំមុន។ពិធីបញ្ចប់វគ្គសិក្សា១០ម៉ឺននាក់ របស់ព្រះវិហាររោងឧបោសថនៃសេចក្ដីបន្ទាល់សាសនាគ្រីស្ទស៊ីនឆន់ជី ត្រូវបាន បញ្ចប់ទៅយ៉ាងរលូន ដោយគ្មានគ្រោះថ្នាក់ និងប្រកបទៅដោយសុវត្តិភាព។

មជ្ឈមណ្ឌលបេសកម្មស៊ីយ៉ូន ដែលជាស្ថាប័នអប់រំព្រះគម្ពីរ របស់ព្រះវិហារសាសនាគ្រីស្ទ ស៊ីនឆន់ជី បានប្រ​កាស​ថា ខ្លួនបានរៀបចំ ពិធីបញ្ចប់វគ្គសិក្សា ជំនាន់ទី១១៤ នៃមជ្ឈមណ្ឌលបេសកម្ម សាសនាគ្រីស្ទស៊ីយ៉ូន របស់ពូជអំបូរទាំង១២  នៃស៊ីនឆន់ជី នៅឯពហុកីឡាដ្ឋាននៃទីក្រុងថេហ្គួ។ និស្សិតដែលបញ្ចប់ការសិក្សា នៅ​ក្នុងវគ្គនេះ មានចំនួនសរុបទាំងអស់គឺ ១០ម៉ឺន ៨០៨៤នាក់។ ហើយនៅក្នុងឆ្នាំ២០១៩ ឆ្នាំមុននោះគឺ មាន១០ម៉ឺន ៣៧៦៤នាក់ និងឆ្នាំ២០២២ គឺ ១០ម៉ឺន ៦១៨៦នាក់ និស្សិតដែលបញ្ចប់វគ្គសិក្សាលើស១០ម៉ឺននាក់ នេះគឺ បានប្រា​រព្ធឡើង ៣លើកមកហើយ។

ការបញ្ចប់វគ្គសិក្សា នៅថ្ងៃនេះ ដែលបានចាប់ផ្ដើមឡើងពីសេចក្ដីថ្លែងការណ៍បើករបស់លោកប្រធាន លី ម៉ាន់​ហ៊ី នៃព្រះវិហារសាសនាគ្រីស្ទ ស៊ីនឆន់ជី និងបន្តចាក់ផ្សាយនូវវីដេអូ អបអរសាទរពីមនុស្សជុំវិញពិភពលោក រួមទាំងលោក Petr Lăzăroiu ដែលជាអតីតចៅក្រមនៃតុលាការធម្មនុញ្ញនៃប្រទេសរូម៉ានី និងចាក់ផ្សាយនូវ​សុន្ទរ កថារបស់លោកប្រធាន លី ផងដែរ ។ លោកប្រធាន លី បានមានប្រសាសន៍ថា “ព្រះជាម្ចាស់ ទ្រង់នឹង​មើលឃើញ ការជួបជុំរបស់យើង។ ចូរយើងធ្វើឱ្យសម្រេចឡើងនូវពិភពលោកដែលល្អ ទៅតាមព្រះហឫទ័យ​របស់ទ្រង់់” គឺគាត់បានលើកទឹកចិត្តដល់និស្សិតដែលបញ្ចប់ការសិក្សា និងភ្ញៀវកិត្តិយសទាំងអស់ជាបែបនេះ។តាមរយៈព្រះបន្ទូលបើកបង្ហាញ ដែលនិស្សិតទាំងអស់បានរៀននេះ លោកប្រធាន លី បានសង្កត់ធ្ងន់ថា “សៀវ​ភៅដែលហៅថា វិវរណៈនេះ បរិមាណនៃសៀវភៅនេះ មិនច្រើនក៏ពិតមែន ប៉ុន្តែ គឺមានការកត់ត្រាដ៏ អស្ចារ្យអំពី ការយាងចុះមក នៃនគររបស់ព្រះជាម្ចាស់” “ហើយការដែលជឿទៅលើការទាំងនេះ, និងការដែល ប្រាប់ការ​ទាំង​​នេះទៅគ្រប់មនុស្សទាំងអស់ នេះហើយជាព្រះហឫទ័យរបស់ព្រះជាម្ចាស់” ។

ដូច្នេះ ’ការដែលព្រះជាម្ចាស់ និងនគរស្ថានសួគ៌យាងចុះមកឯផែនដីនេះ ហើយនិងការដែលក្លាយទៅជា តែមួយ​នោះ គឺមានន័យថា លោកីយ៍នឹងក្លាយជាកន្លែងបរិសុទ្ធ ដែលព្រះជាម្ចាស់សោយរាជ្យ” ហើយបាន ស្នើរសុំ ’ឱ្យខិតខំ ដើម្បីឱ្យសម្រេចបាននូវពិភពលោកដែលល្អ ទៅតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់”។តាមរយៈសារជូនពររបស់ប្រធាន ថាន់ យ៉ង់ជីន នៃមជ្ឈណ្ឌលបេសកម្មសាសនាគ្រីស្ទស៊ីយ៉ូន បានមាន ប្រសាសន៍ថា ’(និសិ្សតដែលបញ្ចប់វគ្គសិក្សាទាំងអស់គ្នា) បានស្ដាប់ដោយផ្ទាល់នូវព្រះបន្ទូលបើកបង្ហាញ ដ៏អស្ចារ្យ រយៈពេល៦ពាន់ឆ្នាំ ហើយក៏បានត្រួតពិនិត្យអំពីការដែលថា តើព្រះជាម្ចាស់បានសន្យាអំពីអ្វី នៅក្នុងគ្រានេះផងដែរ។ ដូច្នេះ ខ្ញុំជឿថា អ្នកទាំងអស់គ្នា នឹងបានយល់យ៉ាងច្បាស់ថា តើខ្លួនយើងជានរ​ណាដែលនៅក្នុងព្រះគម្ពីរបានចែងនោះ។ ហើយបានស្នើរសុំថា ឥឡូវនេះ ចូរពួកយើងមើលអស់ទាំង​សាសន៍ឱ្យជា ជាមួយគ្នា ហើយចូរឱ្យយើងឈរនាំជូរមុខ ដើម្បីសម្រេចបាននូវសន្តិភាព​ពិភពលោក។”នៅក្នុងកម្មពិធីបញ្ចប់វគ្គសិក្សា ’ព្រឹត្តិការណ៍វិវរណៈសញ្ញាថ្មី ដែលស៊ីនឆន់ជីធ្វើបន្ទាល់ គឺព្រឹត្តិការណ៍ក្បត់ ,បំផ្លាញ, និងសង្គ្រោះត្រូវបានសម្ដែងឡើងតាមរយៈការឡើងកាតមានរយៈពេល ១៥នាទី ដែលមានអ្នក ចូលរួមសម្ដែង ប្រហែល ១ម៉ឺននាក់” ហើយក៏បានទទួលការទះដៃគ្រាំទ្រយ៉ាងកក់ក្ដៅផងដែរ។សុន្ទរកថារបស់និស្សិតបញ្ចប់ការសិក្សា ឆង់ ហ្យន់ម៉ូ អំពីការបញ្ចប់ការសិក្សាដែលត្រូវបានប្រកាស បន្ទាប់ពី​ការធ្វើបទបង្ហាញនៃការទទួលវិញ្ញាប័ណ្ណប័ត្របញ្ចប់, ការរំលងខ្សែបណ្ដោងមួក, ការទទួលប័ណ្ណ សរសើរ​ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ។

នៅក្នុងពិធីបញ្ចប់វគ្គសិក្សា ១០ម៉ឺននាក់លើកនេះ គឺមានការទាក់ទាញចំណាប់អារម្មណ៍ជាខ្លាំង ដោយសារ តែមានអតីតគ្រូគង្វាល និងនិសិ្សតព្រះគម្ពីរចំនួន ៦២៧៤នាក់បានបញ្ចប់វគ្គសិក្សានេះផងដែរ។ បើប្រៀបទៅនឹង ពិធីបញ្ចប់វគ្គសិក្សានៅឆ្នាំមុន ដែលមានគ្រូគង្វាលចំនួន ៥២២នាក់បានបញ្ចប់វគ្គសិក្សា នោះ គឺមានការកើន​ឡើង​ចំនួន ១០ដងឯនុះ។

មន្ត្រីរបស់ព្រះវិហារ សាសនាគ្រីស្ទ ស៊ីនឆន់ជី បានមានប្រសាសន៍ថា “ដោយសារវាជាព្រឹត្តិការណ៍ ទ្រង់​ទ្រាយធំ ដូច្នេះយើងបានផ្តោតសំខាន់ទៅលើសុវត្ថិភាព និងសណ្តាប់ធ្នាប់” ហើយលោកបានបន្ថែមទៀត ថា ’ដើម្បីរៀបចំត្រៀមការពារសម្រាប់ សីតុណ្ហភាពទាប និងភាពអាសន្ន យើងក៏បានខិតខំប្រឹងប្រែង យ៉ាងខ្លាំង​ក្នុងការបង្កើតប្រព័ន្ធវេជ្ជសាស្ត្រ រួមទាំងការបណ្តុះបណ្តាលការសង្គ្រោះបន្ទាន់ និងការដាក់ពង្រាយ បុគ្គលិក​ពេទ្យផងដែរ។”

គាត់បានបន្តទៀតថា “ក្នុងចំណោមនិកាយទាំងអស់នៅជុំវិញពិភពលោក កន្លែងដែលធ្វើការប្រមូលផ្ដុំ ពួក​បរិសុទ្ធលើសពី ១០ម៉ឺននាក់ ក្នុងអំឡុងពេលតែមួយឆ្នាំនោះ គឺមានតែព្រះវិហារសាសនាគ្រីស្ទ ស៊ីនឆន់ជី តែមួយគត់ប៉ុណ្ណោះ។ នេះគឺដោយសារតែព្រះបន្ទូលនៃសេចក្ដីពិត គឺមាននៅឯស៊ីនឆន់ជី ហើយក៏ព្រោះតែ ព្រះជាម្ចាស់ និងព្រះយេស៊ូវគង់នៅជាមួយផងដែរ។ ហើយគាត់ព្រមទាំងបានធ្វើការស្នើរសុំថា សូមឱ្យធើ្វ​ការពិនិត្យព្រះបន្ទូលជាកុំខាន ហើយសង្ឈឹមថា ពួកយើងនឹងក្លាយជាតែមួយជាមួយគ្នា នៅក្នុងព្រះគម្ពីរ” ៕

RELATED ARTICLES