Tuesday, June 24, 2025
Homeព័ត៌មានអន្តរជាតិក្រុមសង្គ្រោះឥណ្ឌា ខួងផ្លូវបានពីរភាគបី​ ស្វែងរក​កម្មករដែលជាប់គាំងជាង ១២ថ្ងៃ

ក្រុមសង្គ្រោះឥណ្ឌា ខួងផ្លូវបានពីរភាគបី​ ស្វែងរក​កម្មករដែលជាប់គាំងជាង ១២ថ្ងៃ

ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃពុធទី២២ ខែវិច្ឆិកា ថា ក្រុមអ្នកជួយសង្គ្រោះឥណ្ឌាខួងបាន ២ ភាគ ៣ នៃផ្លូវ ឆ្ពោះទៅរកកម្មករចំនួន៤១នាក់ដែលជាប់នៅក្នុងផ្លូវរូងក្រោមដីដែលដួលរលំអស់រយៈពេល ១១ ថ្ងៃ ។

លោក Mahmood Ahmad មន្ត្រីក្រសួងផ្លូវថ្នល់ និងផ្លូវហាយវេ ដែលចូលរួមក្នុងប្រតិបត្តិការនេះបាន​និយាយ​ថា ខ្ញុំរីករាយណាស់ក្នុងការចែករំលែក… ការខួងដីចំនួន៣៩ ម៉ែត្រក្នុងប្រវែងសរុប៥៧ត្រូវបានបញ្ចប់។អេស្កាវ៉ាទ័របាននឹងកំពុងកាយយកដី បេតុង និងកម្ទេចថ្មរាប់តោនចេញពីផ្លូវរូងក្រោមដីដែលកំពុង​សាងសង់​នៅភាគខាងជើងរដ្ឋហិម៉ាឡៃយ៉ានចាប់តាំងពីថ្ងៃទី១២ ខែវិច្ឆិកានៅពេលដែលផ្នែកមួយនៃ​ផ្លូវរូងក្រោមដីបាន​ដួលរលំ។

លោក Ahmadបានប្រាប់អ្នកយកព័ត៌មាននៅគេហទំព័រថា ប្រសិនបើគ្មានការរារាំងទេយើងសង្ឃឹមថាអាច​មានព័ត៌មានរីករាយនៅយប់នេះ ឬថ្ងៃស្អែក ។លោកបានបន្ថែមថានេះជាដំណឹងដ៏រីករាយសម្រាប់យើង ដែលយើងកំពុងឈានទៅមុខក្នុងល្បឿនដ៏លឿន។

កម្មករឥណ្ឌា៤០នាក់ដែលជាប់ក្នុងផ្លូវរូងក្រោមដីបាក់ស្រុតរយៈពេល១០ថ្ងៃត្រូវបានគេមើលឃើញថានៅមានជីវិតនៅលើកាមេរ៉ាជាលើកដំបូងកាលពីថ្ងៃអង្គារទី២១ វិច្ឆិកាតែ មើលទៅអស់កម្លាំងនិងថប់បារម្ភ ខណៈ​ដែល​កម្មករ​​ព្យាយាមបង្កើតផ្លូវថ្មីដើម្បីរំដោះពួកគេ ៕

RELATED ARTICLES